• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តំបន់មជ្ឈឹមបូព៌ាបង្កើនការបង្ការប្រឆាំងនឹងជំងឺរាតត្បាត Covid - 19

នាថ្ងៃទី ២៤ ខែកុម្ភៈ ក្រសួងសុខាភិបាលអ៊ីរ៉ង់ បានជូនដំណឹងថាចំនួនអ្នកស្លាប់ដោយជំងឺរាតត្បាត Covid-19 បានឡើងដល់ ១២ នាក់ ហើយមានករណីឆ្លងថ្មីចំនួន ១៥ ថែមទៀតដោយវីរុស SARS-CoV-2 ដែលនាំឱ្យចំនួនអ្នកឆ្លងជំងឺនេះកើនឡើងដល់ ៤៣ នាក់។
 

ជនជាតិអ៊ីរ៉ង់ម្នាក់ពាក់ម៉ាសនៅពេលគាត់ទៅទស្សនា Shah Abdul Azim នៅជាយក្រុង Tehran (រូបថត៖ AFP)



នាថ្ងៃដដែល ប្រទេសអាហ្វហ្គានីស្ថាន ប៉ាគីស្ថាន ទួរគី អាមេនី អ៊ីរ៉ាក់ និងគុយវ៉ែតបានប្រកាសបិទច្រកទ្វារព្រំដែនជាមួយអ៊ីរ៉ង់ និងបានផ្អាកជើងហោះហើរក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងរាលដាលរបស់ជម្ងឺរាតត្បាត Covid-19។

ប្រទេសទាំងនេះបានធ្វើការសម្រេចចិត្តដូចពោលខាងលើនេះ នៅពេលដែលនាថ្ងៃទី ២៣ ខែកុម្ភៈកន្លងមក ប្រទេសអ៊ីរ៉ង់បានក្លាយជាប្រទេសដែលមានចំនួនអ្នកស្លាប់ជាច្រើនបំផុតដោយឆ្លងជំងឺរាតត្បាត Covid-19 បន្ទាប់ពីប្រទេសចិនមានអ្នកស្លាប់ចំនួន ៨ នាក់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ បញ្ហាដែលមជ្ឈិមបានសម្រេច ត្រូវប្រែក្លាយទៅជាកម្មវិធី ភារកិច្ច ផលិតផល និងលទ្ធផលជាក់ស្តែង

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ បញ្ហាដែលមជ្ឈិមបានសម្រេច ត្រូវប្រែក្លាយទៅជាកម្មវិធី ភារកិច្ច ផលិតផល និងលទ្ធផលជាក់ស្តែង

នាព្រឹកថ្ងៃទី ២៩ ខែកក្កដា នៅសាលប្រជុំ ឌៀនហុង ក្នុងអគាររដ្ឋសភា (ហាណូយ) បានប្រព្រឹត្តិទៅសន្និសីទទូទាំងប្រទេស ស្តីពីការស្រាវជ្រាវ សិក្សា ជ្រួតជ្រាប និងអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និបាតលើកទី ៣ គណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤។

Top