• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តំបន់ដីសណ្តទន្លេក្រហមស្ថិតនៅក្នុងបញ្ជីគោលដៅមកដល់ទាំង ៥២ ក្នុងឆ្នាំ ២០២២ របស់ The New York Times

នាបច្ចុប្បន្ន ភូមិបុរមបុរាណប្រមាណ ៤៩ នៅខេត្ត Bac Ninh និង ខេត្ត Bac Giang កំពុងខិតខំប្រឹងប្រែង អភិរក្សបទចម្រៀងប្រជាប្រិយ Quan ho រួមទាំងទំនៀមទម្លាប់វប្បធម៌ប្រពៃណី និងអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌។

តំបន់ដីសណ្តទន្លេក្រហម ជាទីកន្លែងអភិរក្សបេតិកភណ្ឌ

តំបន់ដីសណ្តទន្លេក្រហមរបស់វៀតណាមគឺជាគោលដៅតែមួយគត់នៅតំបន់អាស៊ីអាគ្នេយ៍ ដែលស្ថិតក្នុងបញ្ជីគោលដៅមកដល់ទាំង ៥២ ក្នុងឆ្នាំ ២០២២ ដែលត្រូវបានកាសែត The New York Times របស់សហរដ្ឋអាមេរិកជ្រើសតាំង ដោយមានឈ្មោះហៅថា "គោលដៅមកដល់ទាំង ៥២ សម្រាប់ភិភពលោកមួយ ដែលបានផ្លាស់ប្ដូរ" ។

ទាក់ទងនឹងការជ្រើសរើស "តំបន់ដីសណ្ដទន្លេក្រហម" ជាប់ចំណាត់ថ្នាក់ទី ១៤ ក្នុងចំណោមគោលដៅមកដល់ទាំង ៥២ ក្នុងឆ្នាំ ២០២២ នោះ អ្នកនិពន្ធផ្នែកទេសចរណ៍ Charly Wilder របស់ The New York Times បានឲ្យដឹងថា តំបន់ភូមិភាគខាងជើងរបស់វៀតណាមមានគោលដៅច្រើន ដែលភ្ញៀវទេសចរអាចអញ្ជើញមកទស្សនាដូចជា ភូមិរបរប្រពៃណីនៅតំបន់ដីសណ្តទន្លេក្រហម ហើយសម្របខ្លួនទៅក្នុងលំហវប្បធម៌រាប់ពាន់ឆ្នាំនៃផ្នត់រស់នៅបុរមបុរាណជាពិសេសគឺមានឱកាសទស្សនាការសម្ដែងចម្រៀងប្រជាប្រិយ Quan Ho គឺជាបេតិកភណ្ឌវប្បធម៌អរូបី ដែលត្រូវបាន អង្គការយូណេស្កូទទួលស្គាល់តាំងពីឆ្នាំ ២០០៩។

យោងតាមកាសែត The New York Times បានឲ្យដឹងថា នាបច្ចុប្បន្ន ភូមិបុរមបុរាណប្រមាណ ៤៩ នៅខេត្ត Bac Ninh និង ខេត្ត Bac Giang កំពុងខិតខំប្រឹងប្រែង អភិរក្សបទចម្រៀងប្រជាប្រិយ Quan ho រួមទាំងទំនៀមទម្លាប់វប្បធម៌ប្រពៃណី និងអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top