• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តំបន់ដីសណ្ដទន្លេ Cuu Long ត្រូវអភិវឌ្ឍន៍យ៉ាងលឿន ប្រកបដោយចីរភាព ស្របតាម ទីតាំង និងតួនាទីយុទ្ធសាស្ត្ររបស់តំបន់

ថ្លែងមតិក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា តំបន់ដីសណ្ដទន្លេ Cuu Long ដើរតួនាទីដ៏សែនសំខាន់ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម សន្តិសុខ ការពារជាតិ ការផ្លាស់ប្ដូរពាណិជ្ជកម្មជាមួយប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ (អាស៊ាន) និងមហាអនុតំបន់ទន្លេមេគង្គ។
  នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh អញ្ជើញជាអធិបតីក្នុងសន្និសីទប្រកាសផែនការមេនិងការពន្លឿនវិនិយោគ នៅតំបន់ដីសណ្ដទន្លេ Cuu Long ដំណាក់កាល ២០២១-២០៣០ នៅទីក្រុង Can Tho។ (រូបថត៖ VOV)  

នាព្រឹកថ្ងៃទី ២១ មិថុនា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងសន្និសីទប្រកាសផែនការមេនិងការពន្លឿនវិនិយោគ នៅតំបន់ដីសណ្ដទន្លេ Cuu Long ដំណាក់កាល ២០២១-២០៣០ នៅទីក្រុង Can Tho។ ថ្លែងមតិក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា តំបន់ដីសណ្ដទន្លេ Cuu Long ដើរតួនាទីដ៏សែនសំខាន់ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម សន្តិសុខ ការពារជាតិ ការផ្លាស់ប្ដូរពាណិជ្ជកម្មជាមួយប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ (អាស៊ាន) និងមហាអនុតំបន់ទន្លេមេគង្គ។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាឲ្យមានការជ្រួតជ្រាប អនុវត្តយ៉ាងប្ដូរផ្ដាច់ និងមានប្រសិទ្ធភាពនូវភារកិច្ច ដំណោះ ស្រាយដែលបានដាក់ចេញ សំដៅអភិវឌ្ឍតំបន់ដីសណ្ដទន្លេ Cuu Long ឲ្យបានលឿន និងប្រកបដោយចីរភាព ស្របតាមសេចក្តីសម្រេចចិត្តរបស់បក្ស រដ្ឋសភា និងរដ្ឋា ភិបាល; ពង្រីកយ៉ាងខ្លាំងក្លានូវកត្តាផ្ទៃក្នុង ជាពិសេសកត្តាមនុស្ស ប្រពៃណីប្រវត្តិ សាស្រ្តបដិវត្តន៍ វប្បធម៌ និងស្មារតីខ្លួនទីពឹងខ្លួន។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រី បានបញ្ជាឲ្យតំបន់ដីសណ្ដទន្លេ Cuu Long អនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ១៣ របស់ ការិយាល័យនយោបាយ ស្តីពីទស្សនវិស័យអភិវឌ្ឍន៍ចំនួន ៦ សម្រាប់តំបន់ដីសណ្ត ទន្លេ Cuu Long ដែលក្នុងនោះ ការអភិវឌ្ឍន៍យ៉ាងលឿន ប្រកបដោយចីរភាព សម ស្របនឹងទីតាំង និងតួនាទីយុទ្ធសាស្ត្ររបស់តំបន់; ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ ប្រកបដោយចីរភាព យុទ្ធសាស្ត្រកំណើនបៃតងជាតិ និងការសម្របខ្លួនទៅនឹងបម្រែ បម្រួលអាកាសធាតុ ... ជាមួយនឹងគោលដៅកំណើនជាមធ្យមក្នុងដំណាក់កាល ២០២១-២០៣០ សម្រេចបានប្រហែល ៦,៥ - ៧% ក្នុងមួយឆ្នាំ។ ទំហំនៃសេដ្ឋកិច្ចនៅ ឆ្នាំ ២០៣០ នឹងកើនឡើងពី ២ ទៅ ២,៥ ដងបើធៀបនឹងឆ្នាំ២០២១។
ទាក់ទងនឹងការអនុវត្តផែនការមេសម្រាប់តំបន់ដីសណ្តទន្លេ Cuu Long លោក នាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យបណ្ដាមូលដ្ឋានចាត់ទុកនេះជាភារកិច្ច ស្នូលនាពេលខាងមុខ; កសាងនិងសម្រេចផែនការមេនៃមូលដ្ឋាននីមួយៗឲ្យបានឆាប់;  កែលម្អបរិយាកាសវិនិយោគអាជីវកម្ម ជាដើម។ លោកនាយករដ្ឋមន្រ្តីមានគោល បំណងថា បណ្ដាដៃគូអភិវឌ្ឍន៍ អ្នកវិទ្យាសាស្ត្រ វិនិយោគិនក្នុងស្រុក និងបរទេសនឹង បន្តរួមដំណើរជាមួយរដ្ឋាភិបាលក្នុងសកម្មភាពអភិវឌ្ឍន៍តំបន់ដីសណ្ដទន្លេ Cuu Long៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top