• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តំណាងដាណឺម៉ាកនិងសហរដ្ឋអាមេរិក ពិភាក្សាអំពីបញ្ហា ហ្គ្រីនឡែន នៅសេតវិមាន

នាថ្ងៃទី ១៤ ខែមករា តំណាងជាន់ខ្ពស់របស់ដាណឺម៉ាក បានជួបដោយផ្ទាល់ជាមួយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅសេតវិមាន ដើម្បីពិភាក្សាអំពីបញ្ហា ហ្គ្រីនឡែន។

រដ្ឋមន្ត្រីការបរទេសដាណឺម៉ាកលោក Lars Loekke Rasmussen។ (រូបថត៖ Sebastian Elias Uth/ Ritzau Scanpix/ តាមរយៈ REUTERS)

យោងតាមព័ត៌មានពីក្រសួងការបរទេសដាណឺម៉ាក ជំនួបនៅសេតវិមាន មានការចូលរួមពីរដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Lars Løkke Rasmussen តំណាងហ្គ្រីនឡែន លោកស្រី Vivian Motzfeldt អនុប្រធានាធិបតីអាមេរិក លោក JD Vance និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio។

ជំនួបនេះត្រូវបានធ្វើឡើង ខណៈដែលប្រធានាធិបតី លោក ដូណាល់ ត្រាំ បានបង្ហាញពីចេតនារបស់ខ្លួនក្នុងការបញ្ចូលកោះហ្គ្រីនឡែន ដែលជាតំបន់មានសារសំខាន់យុទ្ធសាស្ត្រ។

គោលដៅរបស់ប្រទេសដាណឺម៉ាកនៅក្នុងជំនួបនេះ គឺនាំយកការខ្វែងគំនិតគ្នាដែលកើតចេញពីសេចក្តីថ្លែងការណ៍លើបណ្ដាញទំនាក់ទំនងសង្គម មកកាន់តុចរចា ដើម្បីបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកឱ្យគោរពសិទ្ធិសម្រេចចិត្តដោយខ្លួនឯងរបស់កោះហ្គ្រីនឡែន។

មេដឹកនាំអឺរ៉ុបជាច្រើន ដូចជាប្រធានាធិបតីបារាំង លោក Emmanuel Macron បានសម្តែងការគាំទ្រចំពោះជំហររបស់ប្រទេសដាណឺម៉ាក និងកោះហ្គ្រីនឡែន ដោយបញ្ជាក់ថា មានតែប្រជាជននៃកោះហ្គ្រីនឡែនទេ ដែលមានសិទ្ធិសម្រេចចិត្តលើអនាគតរបស់ខ្លួន៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

អ្នកប្រាជ្ញជប៉ុន៖ វៀតណាមមានប្រការជាច្រើនដែលគួរឲ្យរៀនសូត្រតាម

អ្នកប្រាជ្ញជប៉ុន៖ “វៀតណាមមានប្រការជាច្រើនដែលគួរឲ្យរៀនសូត្រតាម”

វៀតណាមមានប្រការជាច្រើនគួរឲ្យរៀនសូត្រតាម អំពីគោលនយោបាយកិច្ចការបរទេស ហើយកំពុងជ្រើសរើសយុទ្ធសាស្ត្រអភិវឌ្ឍន៍ត្រឹមត្រូវដោយផ្អែកលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

Top