• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តែវៀតណាមត្រូវបានលើកតម្កើងនៅប្រទេសបារាំង

ផលិតផលតែវៀតណាមចំនួន ១០ បានទទួល ពានរង្វាន់ពីសមាគមដ៏មានកិត្យានុភាពនេះ រួមមានពានរង្វាន់មាស ១ រង្វាន់ប្រាក់ ១ រង្វាន់សំរឹទ្ធ ២ និងរង្វាន់លើកទឹកចិត្តចំនួន ៦។
លោកស្រី Carine Baudry (ឆ្វេង) ប្រធានគណៈមេប្រយោគនៃការប្រកួតតែពិភពលោក AVPA ២០២៤ វាយតម្លៃខ្ពស់ចំពោះតែវៀតណាម។ (រូបថត៖ TTXVN)
ក្នុងក្របខ័ណ្ឌនៃពិព័រណ៍ផលិតផលសណ្ឋាគារ និងភោជនីយដ្ឋាននៅទីក្រុង ប៉ារីស នាថ្ងៃទី ៥ ខែវិច្ឆិកា អង្គការលើកកំពស់តម្លៃកសិផលបារាំង (AVPA) បានរៀបចំ ពិធីប្រគល់ពានរង្វាន់ “តែពិភពលោក”។ ផលិតផលតែវៀតណាមចំនួន ១០ បានទទួលពានរង្វាន់ពីសមាគមដ៏មានកិត្យានុភាពនេះ រួមមានពានរង្វាន់មាស ១ រង្វាន់ប្រាក់ ១ រង្វាន់សំរឹទ្ធ ២ និងរង្វាន់លើកទឹកចិត្តចំនួន ៦។ ដោយចែករំលែកចំណាប់អារម្មណ៍ ចំពោះភាពសម្បូរបែបរបស់តែវៀតណាម លោកស្រី Carine Baudry ប្រធានគណៈមេ ប្រយោគនៃការប្រកួតតែពិភពលោក AVPA ២០២៤ បានសង្កត់ធ្ងន់ថា៖ ទឹកដីវៀតណាមសម្បូរជីជាតិ បានបង្កើតភាពសម្បូរបែបនៃតំបន់ដាំដុះតែ ពីតំបន់ភ្នំរហូតដល់តំបន់វាលទំនាប។ ប្រជាជនអឺរ៉ុបវាយតម្លៃខ្ពស់ចំពោះគុណភាព និងរសជាតិដ៏សម្បូរ បែបរបស់តែវៀតណាម។
បច្ចុប្បន្នវៀតណាមជាប់ចំណាត់ថ្នាក់ទី ៥ លើពិភពលោកក្នុងការនាំចេញតែ និងទី ៧ ក្នុងការផលិតតែទូទាំងពិភពលោក។ កាលពីឆ្នាំមុន វៀតណាមនាំចេញតែបានចំនួន ១២១.០០០ តោន ដែលមានតម្លៃ ២១១ លានដុល្លារអាមេរិក។ បច្ចុប្បន្ននេះ ផលិតផលតែរបស់វៀតណាមមានវត្តមាននៅក្នុងប្រទេសនិងដែនដីចំនួន ៧៤៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

សហរដ្ឋអាមេរិក៖ ជម្លោះអាចនឹងបញ្ចប់ប្រសិនបើអ៊ីរ៉ង់ព្រម​ទទួលយកកិច្ចព្រមព្រៀង

សហរដ្ឋអាមេរិក៖ ជម្លោះអាចនឹងបញ្ចប់ប្រសិនបើអ៊ីរ៉ង់ព្រម​ទទួលយកកិច្ចព្រមព្រៀង

នៅថ្ងៃទី ៦ ខែឧសភា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ជម្លោះរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ប្រសិនបើទីក្រុងតេអេរ៉ង់ទទួលយកលក្ខខណ្ឌដែលទីក្រុងវ៉ាស៊ីនតោនបាន​ដាក់​ចេញ ក្នុង​បរិបទដែលប្រភព​​ព័ត៌មានជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ ភាគីទាំងពីរជិតឈានដល់កិច្ចព្រមព្រៀងបឋមដើម្បីបញ្ឈប់ជម្លោះ។

Top