• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តែវៀតណាមកំពុងមានឱកាសងាយស្រួលដើម្បីកសាងពាណិជ្ជសញ្ញានៅវៀតណាម


តែវៀតណាមកំពុងមានឱកាសងាយស្រួលដើម្បីកសាងពាណិជ្ជសញ្ញានៅវៀតណាម
 

ចុងសប្ដាហ៍កន្លងទៅ គណៈកម្មាធិការគ្រប់គ្រងកម្មវិធី៖” លើក​កំពស់សមត្ថភាពប្រកួតប្រជែងសំរាប់សហគ្រាស​ធុនតូចនិងមធ្យមវៀតណាម”​រួមសហការជាមួយស្ថាប័នតំណាងរបស់នាយកដ្ឋានជំរុញពាណិជ្ជកម្មប្រចាំនៅ​ទីក្រុង New York បានរៀបចំសិក្ខាសាលាស្ដីអំពី៖ការស្វែងរកឱកាសសំរាប់​តែ​វៀតណាមនៅទីផ្សារអាមេរិក។”

នៅទីនេះ បណ្ដាអ្នកជំនាញការសុទ្ធតែវាយតំលៃខ្ពស់សក្ដានុភាពរបស់តែ​វៀតណាមនៅទីផ្សារអាមេរិក។ តាមបណ្ដាអ្នកជំនាញការថា៖អ្នកផលិតតែវៀតណាម​ត្រូវបានអតិថិជនអន្តរជាតិទទួលស្គាល់ដោយសារសមត្ថភាពផ្គត់ផ្គង់​បរិមាណតែច្រើនតំលៃសមរម្យ និងគុណភាព។ ជាប្រចាំឆ្នាំ អតិថិជនអាមេរិក​បានចំណាយទឹកប្រាក់ចំនួន៨០ពាន់លានដុល្លារអាមេរិកសំរាប់ផលិតផលតែ។ ដូច្នេះអាមេរិកជាទីផ្សារពោពេញទៅដោយសក្ដានុភាពសំរាប់ផលិតផលតែវៀតណាម។​ ប៉ុន្តែ អង្គសន្និសីទក៏បានសង្កត់ធ្ងន់ថា៖ ដើម្បីកសាងបានពាណិជ្ជសញ្ញានៅ​អាមេរិក បណ្ដាក្រុមហ៊ុនតែវៀតណាមត្រូវយកចិត្តទុកដាក់វិនិយោគលើកកំពស់​គុណភាពផលិតផលនិងធានាអំពីសុវត្ថិភាពអនាម័យម្ហូបអាហារថែមទៀត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សហភាពអឺរ៉ុបផ្តល់ជំនួយមនុស្សធម៌ជាង ៧០០ លានដុល្លារសម្រាប់ស៊ីរី

សហភាពអឺរ៉ុបផ្តល់ជំនួយមនុស្សធម៌ជាង ៧០០ លានដុល្លារសម្រាប់ស៊ីរី

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសនៅថ្ងៃទី ៩ ខែមករាថា សហភាពអឺរ៉ុបនឹងផ្តល់ជំនួយមនុស្សធម៌ប្រមាណ ៦២០ លានអឺរ៉ូ (៧២២ លានដុល្លារ) សម្រាប់ស៊ីរី ក្នុងដំណាក់កាល ២០២៦ - ២០២៧ ដើម្បីឧបត្ថម្ភប្រទេសមជ្ឈិមបូព៌ានេះស្ថាបនាឡើងវិញ បន្ទាប់ពីសង្គ្រាមស៊ីវិលអូសបន្លាយរយៈពេលជាងមួយទសវត្សរ៍។

Top