• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តុលាការកំពូលនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជាបានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ


 ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ VOV) 

 បន្ទាប់ពីរយៈពេលពីរថ្ងៃធ្វើការនៅរាជធានីភ្នំពេញនៃ ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ​២០១៨ តុលាការ​កំពូលនៃប្រ ទេសទាំងបីវៀតណាម-ឡាវ-កម្ពុជា​បានចេញ​សេចក្តី​ថ្លែងការណ៍​រួមនៃ​សន្និសីទ​តុលាការ​បណ្តា​​ខេត្តជាប់​ព្រំដែនរបស់​ប្រទេសទាំងបីលើកទី៥ ស្តីពីសកម្មភាពបង្កា​រឧក្រិដ្ឋកម្ម និងការដោះស្រា​យ​ករណី​រដ្ឋ​ប្បវេណី​ឆ្លង​ដែន​។ 
 
សន្និសីទ​បានឯកភាពនូវយុទ្ធសាស្ត្រ ខ្លឹមសារនិងយន្តការស​ហប្រតិបត្តិការទ្វេភាគីនិងពហុភាគី។​  អាស្រ័យ​ហេតុ​នេះ តុ​លាការរបស់ប្រទេសទាំងបីនឹងបន្តបង្កើ​នប្រសិទ្ធិភាពនៃ​កិច្ច​សហប្រតិបត្តិការ ចែករំលែក បទ​ពិសោធន៍​ក្នុងការជំនុំ​ជំរះរឿងក្តីព្រហ្មទណ្ឌករណីរដ្ឋប្ប​វេណី ព្រមទាំង​ពង្រឹង​កិច្ចសហប្រតិ​បត្តិការ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹងឧ​ក្រិដ្ឋកម្ម ជាពិសេសឧក្រិដ្ឋកម្ម​គ្រឿងញៀន ការជួញដូរមនុស្ស​ ការជួញ​ដូរសត្វ​ព្រៃដែល​រួមចំណែក​ដល់ការ​រក្សាសន្តិសុខ​ និងសណ្តាប់ធ្នាប់នៅក្នុង​តំបន់​។
 
មុននេះ​ ក្រៅពីបានចូលរួមក្នុងសន្និសីទនេះ ប្រធានចៅក្រមនៃតុលាការប្រជាជនកំពូលវៀតណាម លោក Nguyen Hoa Binh បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយប្រធានតុលាការកំពូលកម្ពុជា លោក ឌិត មន្ទី និង ជួប​សំណេះសំណាល​ជាមួយមន្ត្រីនិងបុគ្គលិកនៃស្ថានទូតវៀ​តណាមប្រចាំ នៅព្រះរាជាណាចក្រកម្ពុជាផង​ដែរ​៕

 

តាម VOV5 - ​វិទ្យុសំឡេង​​វៀតណាម

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top