• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តាលីបង់ចង់បង្កើតទំនាក់ទំនងការទូតនិងពាណិជ្ជកម្មជាមួយបណ្តាប្រទេសជុំវិញពិភពលោក

តាមរយៈសេចក្តីប្រកាសនេះ លោក Mullaah បានបដិសេធទៅនឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលបានរាយការណ៍ថា ក្រុមតាលីបង់មិនមានចេតនាដើម្បីបង្កើតទំនាក់ទំនងការទូតនិងពាណិជ្ជកម្មជាមួយអាមេរិក។

លោក Mullah Abdul Ghani Baradar មេដឹកនាំម្នាក់របស់តាលីបង់ក្នុងពេលពិភាក្សាជាមួយតំណាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាននៅទីក្រុងដូហាប្រទេសកាតានៅថ្ងៃទី ១៨ ខែកក្កដាឆ្នាំ ២០២១  (រូបថត៖ AFP/TTXVN)



សេចក្តីប្រកាសនៅលើបណ្តាញសង្គម Twitter របស់មេដឹកនាំតាលីបង់ Mullah Abdul Ghani Baradar នៅថ្ងៃទី ២១ ខែសីហាបានបញ្ជាក់ថា កម្លាំងឥស្លាមនេះមានបំណងបង្កើតទំនាក់ទំនងការទូតនិងពាណិជ្ជកម្មជាមួយបណ្តាប្រទេសនៅលើពិភពលោក ជាពិសេសគឺសហរដ្ឋ អាមេរិក។ តាមរយៈសេចក្តីប្រកាសនេះ លោក Mullaah បានបដិសេធទៅនឹងប្រព័ន្ធផ្សព្វ ផ្សាយព័ត៌មានដែលបានរាយការណ៍ថា ក្រុមតាលីបង់ មិនមានចេតនាដើម្បីបង្កើតទំនាក់ទំនងការទូតនិងពាណិជ្ជកម្មជាមួយអាមេរិក។

សេចក្តីប្រកាសនេះ ត្រូវបាននាំចេញដោយមេដឹកនាំតាលីបង់ ខណៈដែលកងកម្លាំងនេះគ្រោងនឹងប្រកាសរចនាសម្ព័ន្ធរដ្ឋាភិបាលថ្មី សម្រាប់អាហ្វហ្គានីស្ថាននៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ យោងតាមអ្នកនាំពាក្យតាលីបង់ គំរូរដ្ឋាភិបាលថ្មីរបស់អាហ្វហ្គានីស្ថាន មិនប្រាកដថាជាលទ្ធិប្រជាធិបតេយ្យតាមការកំណត់របស់ប្រទេសលោកខាងលិចនោះទេ ប៉ុន្តែនឹងការពារសិទ្ធិមនុស្សទាំងអស់គ្នា។

នៅក្នុងការវិវឌ្ឍន៍ដែលពាក់ព័ន្ធមួយ នៅថ្ងៃទី ២១ ខែសីហា ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានឲ្យដឹងថា សហភាពអឺរ៉ុប (EU) មិនទាន់ទទួលស្គាល់តាលីបង់ក៏ដូចជាបានធ្វើការចរចានយោបាយជាមួយកងកម្លាំងនេះ។ នាថ្ងៃដដែលនោះ ប្រធានាធិប តីរុស្ស៊ីលោក Vladimir Putin និងសមភាគីតួកគីលោក Recep Tayyip បានជួបសន្ទនាតាមទូរស័ព្ទដើម្បីពិភាក្សាអំពីស្ថានភាពនៅអាហ្វហ្កានីស្ថាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top