• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តម្លៃ​នាំចូលនិងនាំចេញគ្រោង​នឹង​សម្រេច​បានគោលដៅ ៧៣២ ពាន់លានដុល្លារ​អាមេរិក ដែលជា​អតិរេកពាណិជ្ជកម្ម​សម្រាប់ឆ្នាំទី ៧​ ជាប់ៗគ្នា

ការនាំចូល និងនាំចេញគឺជាព្រឹត្តិការណ៍ដ៏ឆ្នើមមួយក្នុងចំណោមព្រឹត្តិការណ៍ដ៏ឆ្នើមទាំង ១០ របស់ឧស្សាហកម្មនិងពាណិជ្ជកម្មក្នុងឆ្នាំ ២០២២ ក្រៅពីផលិតកម្មឧស្សាហកម្ម សមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ពាណិជ្ជកម្មអេឡិចត្រូនិក និងការពន្លឿនពាណិជ្ជកម្ម។ យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ការនាំចូល និងនាំចេញ បានបង្កើតកំណត់ត្រាថ្មីមួយ ដោយសម្រេចបានជាង ៧៣២ពាន់លានដុល្លារ រក្សាបានអតិរេកពាណិជ្ជកម្មសម្រាប់ឆ្នាំទី៧ជាប់ៗគ្នា នាំវៀតណាមបញ្ចូលទៅក្នុងក្រុមប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេក្នុងន័យពាណិជ្ជកម្មអន្តរជាតិ។ តាមការព្យាករណ៍ នៅឆ្នាំ២០២២ តម្លៃនាំចេញសរុបរបស់វៀតណាមនឹងកើនឡើងប្រហែល ១០% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២១។

 

ក្នុងនោះ ការនាំចេញបានកើនឡើងប្រមាណ ១០,៥% សម្រេចបានប្រមាណ ៣៧១,៥ ពាន់លានដុល្លារអាមេរិក លើសពីផែនការដែលបានកំណត់ដោយរដ្ឋសភា និងរដ្ឋាភិបាល(ផែនការគឺកើនឡើង ៨%)។ រចនាសម្ព័ន្ធនៃទំនិញនាំចេញបន្តប្រសើរឡើងក្នុងទិសដៅវិជ្ជមាន កាត់បន្ថយមាតិកានាំចេញវត្ថុធាតុដើម បង្កើនការនាំចេញផលិតផលកែច្នៃ ផលិតផលឧស្សាហកម្ម បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញវៀតណាមចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់ផលិតកម្មនិងផ្គត់ផ្គង់សកល។

លទ្ធផលកំណើនការនាំចេញក្នុងឆ្នាំ២០២២ ជាចំណុចភ្លឺក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ ដោយបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង និងសាខាពាក់ព័ន្ធ ក្នុងការអនុវត្តដំណោះស្រាយជាច្រើនដើម្បីដោះស្រាយការលំបាក ជួយឧបត្ថម្ភសហគ្រាស ក៏ដូចជាភាពម្ចាស់ការ ភាពបត់បែនរបស់សហគ្រាសនាំចេញ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top