• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តម្លៃត្រីឡើងថ្លៃ កសិករចិញ្ចឹមទ្រុងនៅ Ba Ria - Vung Tau សប្បាយចិត្តយ៉ាងខ្លាំង

ក្នុងរយៈពេល២ខែកន្លងទៅ ត្រីចិញ្ចឹមនៅខេត្ត Ba Ria - Vung Tau ត្រូវបានឈ្មួញទិញក្នុងតម្លៃខ្ពស់ចាប់ពី ១១០ ទៅ ២៩០ ពាន់ដុង/គីឡូក្រាម ដែលជាតម្លៃខ្ពស់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។

យោងតាមគ្រួសារចិញ្ចឹមត្រីក្នុងឃុំ Long Son ក្រុង Vung Tau ខេត្ត Ba Ria - Vung Tau មូលហេតុដែលតម្លៃឡើងថ្លៃគឺដោយសារតែសកម្មភាពទាំងអស់បានត្រលប់មករកសភាពធម្មតាវិញ ទីផ្សារទេសចរណ៍មានការស្ថិរភាព ភោជនីយដ្ឋានបើកឡើងវិញ នាំឱ្យតម្រូវការដ៏ធំ។ ការជួញដូរនិងដឹកជញ្ជូនទំនិញក៏កាន់តែមានភាពងាយស្រួលផងដែរ ទើបអាជីវករចូលមកទិញលក់បន្ត។ លោក Nguyen Cong Bien កសិករចិញ្ចឹមត្រីនៅឃុំ Long Son បានឲ្យដឹងថា៖

“តម្លៃប្រែប្រួលប៉ុន្មានថ្ងៃនេះ ឡើងថ្លៃគ្រប់ប្រភេទ លក់ដាច់ច្រើនណាស់! ឈ្មួញមកពីខេត្ត Dong Nai ទីក្រុងហូជីមិញ ទិញបានតម្លៃខ្ពស់ខ្លាំង គឺខ្ពស់ជាង ២ សប្តាហ៍មុនដែរ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាំសកម្មភាពនៃ​ទិវាវប្បធម៌វៀតណាមទៅកាន់មូលដ្ឋាន ដើម្បីឱ្យប្រជាជនអាចទទួលផលដោយផ្ទាល់

នាំសកម្មភាពនៃ​ទិវាវប្បធម៌វៀតណាមទៅកាន់មូលដ្ឋាន ដើម្បីឱ្យប្រជាជនអាចទទួលផលដោយផ្ទាល់

ការងារ​រៀបចំទិវាវប្បធម៌វៀតណាមត្រូវបង្កើត​សញ្ញាសម្គាល់ច្បាស់លាស់ និងបង្កើតភាពរស់រវើកយូរអង្វែង ដើម្បីឱ្យទិវានេះ​ក្លាយជាទិវាបុណ្យដែលប្រជាជនទន្ទឹងរង់ចាំ និងចូលរួមយ៉ាងសកម្ម។

Top