• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តភ្ជាប់ប្រភពបញ្ញាដើម្បីលើកស្ទួយវិស័យកសិកម្មវៀតណាមក្នុងការអភិក្រមបច្ចេកវិទ្យាថ្មីៗ

ចូលរួមក្នុងកម្មវិធីមានតំណាងក្រសួង សមាគម អង្គភាពអាជីវកម្ម និងមូលនិធិ វិនិយោគដែលកំពុងប្រតិបត្តិការលើវិស័យកសិកម្មឆ្លាតវៃនៅវៀតណាម។
  គណៈប្រតិភូចូលរួមសិក្ខាសាលាអន្តរជាតិស្តីពីកសិកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់នៅវៀតណាមឆ្នាំ២០២២ (រូបថត៖ អ្នកយកព័ត៌មាន VOV ប្រចាំអូស្ត្រាលី)  

នាថ្ងៃទី ២៨ ឧសភា សិក្ខាសាលាអន្តរជាតិស្តីពីកសិកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់នៅវៀតណាមឆ្នាំ ២០២២ ត្រូវបានប្រារព្ធឡើងតាមទម្រង់អនឡាញ ហើយត្រូវបានផ្សាយបន្តផ្ទាល់លើបណ្តាញទំនាក់ទំនងសង្គមនៃបណ្តាញនវានុវត្តន៍វៀតណាម - អូស្ត្រាលី។ ចូលរួមក្នុងកម្មវិធីមានតំណាងក្រសួង សមាគម អង្គភាពអាជីវកម្ម និងមូលនិធិវិនិយោគដែលកំពុងប្រតិបត្តិការលើវិស័យកសិកម្មឆ្លាតវៃនៅវៀតណាម។ ជាពិសេស មានការចូលរួមរបស់អ្នកស្រាវជ្រាវ និងអ្នកជំនាញឈានមុខក្នុងវិស័យបច្ចេកវិទ្យា និងកសិកម្មឆ្លាតវៃដែលកំពុងធ្វើការនៅប្រទេសជាច្រើនជុំវិញពិភពលោក ក្នុងនោះមានសហរដ្ឋអាមេរិក អូស្ត្រាលី និងវៀតណាម ...។

ថ្លែងមតិក្នុងសិក្ខាសាលា អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Quoc Doanh បានឲ្យដឹងថា បច្ចុប្បន្ននេះ វៀតណាមជាប្រទេសនាំចេញកសិផលធំមួយក្នុងពិភពលោក ដោយទំហំនាំចេញកសិផលសម្រេចបាន ៤៨,៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១។ ការអនុវត្តបច្ចេកវិទ្យាខ្ពស់ក្នុងវិស័យកសិកម្មគឺជាតម្រូវការបន្ទាន់នាពេលបច្ចុប្បន្ន ដើម្បីនាំកំណើនកសិកម្មរបស់វៀតណាមទៅកាន់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព៖ “បដិវត្តន៍ឧស្សាហកម្ម ៥.០ គឺជាឱកាសដ៏ល្អសម្រាប់ឧស្សាហកម្មកសិកម្ម នៅពេលដែលការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើបដើរទន្ទឹមជាមួយអ្នកផលិត ហើយជាពិសេស កសិករវៀតណាមរាប់សិបលាននាក់នឹងបានអភិក្រម និងលើកកម្ពស់ជំនាញ សមត្ថភាពគ្រប់គ្រាន់ ដើម្បីសម្របខ្លួនជាមួយនឹងបច្ចេកវិទ្យាថ្មី បង្កើតឡើង ផលិតផលកសិផលមានតម្លៃដល់សេដ្ឋកិច្ចសង្គម និងបង្កើនប្រាក់ចំណូល។ ទាំងអស់នេះក៏ជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃវិស័យកសិកម្មរបស់វៀតណាមក្នុងសម័យកាលថ្មី”។

នៅក្នុងសិក្ខាសាលានេះ អ្នកជំនាញ និងធុរកិច្ចបានពិភាក្សាជាមួយស្ថាប័នមានសមត្ថកិច្ច និងក្រសួង អំពីបញ្ហា និងដំណោះស្រាយក្នុងវិស័យកសិកម្មនៅវៀតណាម។ លើសពីនេះទៀត វិធីសាស្រ្ត និងបច្ចេកវិទ្យាថ្មីបំផុតសម្រាប់កសិកម្ម ៥.០ ក៏ត្រូវបានធ្វើបច្ចុប្បន្នភាពផងដែរ ដើម្បីបង្កើតនិងលើកកម្ពស់គំនិតផ្តួចផ្តើមកសិកម្ម និងការផ្ទេរបច្ចេកវិទ្យា។

សូមគូសបញ្ជាក់ថា នៅប្រទេសអូស្ត្រាលី បណ្តាញនវានុវត្តន៍វៀតណាម-អូស្ត្រាលី (NIC AU) ត្រូវបានបង្កើតឡើងក្នុងខែធ្នូ ឆ្នាំ ២០១៩ ជាសមាជិកឯករាជ្យនៃបណ្តាញនវានុវត្តន៍វៀតណាម និងស្ថិតក្រោមមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) នៃក្រសួងផែនការ និងវិនិយោគ។ បណ្តាញនវានុវត្តន៍វៀតណាមកំពុងពង្រីកកាន់តែខ្លាំងឡើងទៅកាន់ប្រទេសផ្សេងៗ ដោយមានសមាជិករាប់ពាន់នាក់ ជាអ្នកជំនាញ និងបញ្ញវន្តវៀតណាមក្នុងប្រទេសផ្សេងៗ រួមចំណែកក្នុងការប្រមូលផ្តុំទេពកោសល្យដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នាវិបុលភាពរបស់វៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមនិងហុងគ្រីធ្វើពិពិធកម្មសកម្មភាពជួបប្រាស្រ័យប្រជាជន

វៀតណាមនិងហុងគ្រីធ្វើពិពិធកម្មសកម្មភាពជួបប្រាស្រ័យប្រជាជន

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅហុងគ្រី នាថ្ងៃទី ២៧ មិថុនា ម៉ោងក្នុងតំបន់ នៅទីក្រុង Budapest ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបជាមួយប្រធានសមាគមមិត្តភាព ហុងគ្រី - វៀតណាម Botz László។

Top