• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តភ្ជាប់និងធ្វើសមាហរណកម្មដើម្បីអភិវឌ្ឍន៍តំបន់ដីសណ្ដទន្លេ Cuu Long ប្រកបដោយចីរភាព

វេទិកា Mekong Connect គឺជាសកម្មភាពប្រចាំឆ្នាំសម្រាប់សហគ្រិន កសិករ អ្នកគ្រប់គ្រង អ្នកជំនាញ និងអ្នកដែលមានការយកចិត្តទុកដាក់ពិសេសដល់តំបន់ដី សណ្តទន្លេ Cuu Long។ វេទិកាបានកត់សម្គាល់ជំហានអភិវឌ្ឍន៍ថ្មីក្នុងការពង្រីកការ តភ្ជាប់ក្នុងតំបន់ដោយមានការចូលរួមពីទីក្រុងហូជីមិញ។
  ប្រតិភូចូលរួមវេទិកា ទស្សនាស្តង់ទំនិញ “ទិវាចាប់ផ្តើមអាជីវកម្ម - ទីផ្សារបៃតង” នៅវេទិកា។ (រូបថត៖ Trung Kien/VNA)  
នាព្រឹកថ្ងៃទី ២៤ វិច្ឆិកា នៅទីក្រុង Can Tho បណ្តាខេត្ត និងទីក្រុងក្នុងបណ្តាញ តភ្ជាប់ ABCD Mekong (An Giang - Ben Tre - Can Tho - Dong Thap) ទីក្រុង ហូជីមិញ និងសមាគមសហគ្រាសទំនិញវៀតណាមដោយមានគុណភាពខ្ពស់ បាន រៀបចំពិធីបើកវេទិកា Mekong Connect ឆ្នាំ ២០២២ ក្រោមប្រធានបទ "ម្ចាស់ការ លើកកំពស់គុណភាពនៃការតភ្ជាប់ និងធ្វើសមាហរណកម្មដើម្បីអភិវឌ្ឍន៍ប្រកបដោយ ចីរភាព"។
វេទិកា Mekong Connect គឺជាសកម្មភាពប្រចាំឆ្នាំសម្រាប់សហគ្រិន កសិករ អ្នកគ្រប់គ្រង អ្នកជំនាញ និងអ្នកដែលមានការយកចិត្តទុកដាក់ពិសេសដល់តំបន់ដី សណ្តទន្លេ Cuu Long។ វេទិកាបានកត់សម្គាល់ជំហានអភិវឌ្ឍន៍ថ្មីក្នុងការពង្រីកការ តភ្ជាប់ក្នុងតំបន់ដោយមានការចូលរួមពីទីក្រុងហូជីមិញ។ នាពេលខាងមុខ វេទិកានឹង បន្តពង្រីក ដើម្បីឲ្យមូលដ្ឋានកាន់តែច្រើនបានចូលរួម ហើយជំរុញស្មារតីតភ្ជាប់ រួមគ្នា អភិវឌ្ឍន៍ បង្កើតឡើងភាពរុងរឿង។
នៅវេទិកា ខេត្ត ក្រុងនានាបានពិភាក្សាលើប្រធានបទរួម ដូចគ្នា៖ ការតភ្ជាប់ ធ្វើសមាហរណកម្ម នាំមកនូវតម្លៃក្នុងការអនុវត្តជាក់ស្ដែង; ជំរុញការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងផលិតកម្ម អាជីវកម្ម; លើកកំពស់តួនាទីរបស់វិទ្យាស្ថាន និងសាកល វិទ្យាល័យក្នុងការត្រៀមរៀបចំធនធានមនុស្សសម្រាប់ការផ្លាស់ប្តូរឌីជីថលសម្រាប់ សេដ្ឋកិច្ចកសិកម្ម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top