• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិកនៅវៀតណាម៖ ចារឹកទំព័រថ្មីក្នុងទំនាក់ទំនងសហរដ្ឋអាមេរិក- វៀតណាម

នារសៀលថ្ងៃទី ២៦ ខែសីហានៅទីក្រុងហាណូយ អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris បានដឹកនាំសន្និសីទកាសែតប្រកាសលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រីនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែសីហាឆ្នាំ ២០២១ ។ នេះគឺជាសកម្មភាពចុងក្រោយនៃដំណើរទស្សនកិច្ចរបស់លោកស្រីនៅប្រទេសវៀតណាម។
 

អនុប្រធានាធិបតីលោកស្រី Kamala Harris


បើកសន្និសីទកាសែត អនុប្រធានាធិបតីលោកស្រី Kamala Harris បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងវៀតណាមនិងសហរដ្ឋអាមេរិកគឺជាទំនាក់ទំនងយូរអង្វែងនិងមានអត្ថន័យចំពោះប្រជាជន ចំពោះសន្តិសុខនិងវិបុលភាពនៃប្រទេសទាំងពីរ។ ដោយចាត់ទុកថាដំណើរទស្សនកិច្ចរបស់លោកស្រីនៅវៀតណាមគឺជាទំព័របន្ទាប់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនោះ លោកស្រីអនុប្រធានាធិបតីបានអះអាងថាសមិទ្ធផលក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរចាប់តាំងពីពេលធ្វើប្រក្រតីភាពទំនាក់ទំនងឡើងវិញគឺគួរឲ្យកោតសរសើរណាស់។ ឆ្ពោះទៅមុខជាមួយគ្នា វៀតណាមនិងអាមេរិកនឹងបន្តស្វែងរកឱកាសសម្រាប់ភាគីទាំងពីរ។ នៅក្នុងសន្និសីទកាសែត អនុប្រធានាធិបតីអាមេរិកបានអះអាងថា ជំងឺរាតត្បាតកូវីដ ១៩ គឺជាកង្វល់ចម្បងរបស់ប្រទេសទាំងពីរ។ រំលឹកពីជំនួយដ៏មានអត្ថន័យរបស់វៀតណាមចំពោះប្រជាជនអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ -១៩ នៅដើមឆ្នាំ ២០២០ លោកស្រី Kamala Harris បានឲ្យដឹងថាឥឡូវនេះសហរដ្ឋអាមេរិកបាននាំយកវ៉ាក់សាំងជូនប្រជាជនវៀតណាម ហើយបានបើកការិយាល័យ CDC អាស៊ីអាគ្នេយ៍ នៅទីក្រុងហាណូយ ដើម្បីចូលរួមជាមួយវៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

លើវិស័យកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចនោះ លោកស្រីអនុប្រធានាធិបតី Kamala Harris បានលើកឡើងពីនិន្នាការនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើបញ្ហាដូចជា៖ ការធ្វើឌីជីថលសេដ្ឋកិច្ច ការគាំទ្រតំបន់ជនជាតិភាគតិច ស្ត្រី បច្ចេកវិទ្យាផ្កាយរណបក្នុងវិស័យកសិកម្ម។ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនោះ លោកស្រីអនុប្រធានាធិបតី Kamala Harris បានឲ្យដឹងថានេះគឺជាបញ្ហាបន្ទាន់មួយ។ សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយវៀតណាម ដើម្បីលើកកម្ពស់សេរីភាពនាវាចរណ៍ ធានាសណ្តាប់ធ្នាប់និងគោរពច្បាប់នៅដែនសមុទ្រ។ សេចក្តីប្រកាសមួយទៀតដែលបានលោកស្រីអនុប្រធានាធិបតី Kamala Harris លើកឡើងនៅក្នុងសន្និសីទកាសែតគឺការសាងសង់ទីស្នាក់ការថ្មីនៃស្ថានទូតអាមេរិកប្រចាំនៅទីក្រុងហាណូយ។ លោកស្រីបានបញ្ជាក់ថានេះគឺជាការបង្ហាញយ៉ាងច្បាស់លាស់អំពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top