• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ទៅកាន់ប្រទេសចិនបង្ហាញពី "សារៈសំខាន់" នៃទំនាក់ទំនងវៀតណាម-ចិន

បន្ទាប់ពីព័ត៌មានដែលអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ ប្រទេសចិន ត្រូវបានសារព័ត៌មាននៃប្រទេសទាំងពីរប្រកាសនោះ សារព័ត៌មាន និង អ្នកជំនាញចិនបានធ្វើអត្ថាធិប្បាយថា ដំណើរទស្សនកិច្ចនេះបានបង្ហាញពីលក្ខណៈ ពិសេស និងសារៈសំខាន់នៃទំនាក់ទំនងវៀតណាម-ចិន។
  អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងអគ្គលេខាបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋ លោក Xi Jinping។ (រូបថត៖ VNA)  

នៅក្នុងអត្ថបទសរសេរដែលបានចុះនៅពីថ្ងៃទី ២៦ ខែតុលា កាសែត Global Times នៃប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន People’s Daily ដែលជាទីភ្នាក់ងារបញ្ចេញមតិរបស់ បក្សកុម្មុយនិស្តចិនបានសង្កត់ធ្ងន់ថា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong នឹងជាមេដឹកនាំបរទេសដំបូងគេដែលមកបំពេញទស្សនកិច្ចនៅ ប្រទេសនេះ បន្ទាប់ពីមហាសន្និបាតលើកទី ២០ នៃបក្សកុម្មុយនិស្តចិន។ នេះក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ក្រោយពីជាប់ឆ្នោតសម្រាប់អាណត្តិទីបីផងដែរ។ អត្ថបទបានដកស្រង់ការវាយតម្លៃរបស់ លោកស្រី Pan Jin’e អ្នកស្រាវជ្រាវនៅវិទ្យាស្ថានម៉ាក្សនិយម ក្រោមបណ្ឌិត្យសភា វិទ្យាសាស្ត្រសង្គមចិន ដោយបញ្ជាក់ថា ដំណើរទស្សនកិច្ចបានបង្ហាញពី "ភាពពិសេស និងសារៈសំខាន់" នៃទំនាក់ទំនងវៀតណាម-ចិន ហើយបានហួសពីទំនាក់ទំនងទ្វេភាគី ក្នុងន័យ ធម្មតា ប៉ុន្តែមានសារៈសំខាន់ជាយុទ្ធសាស្ត្រ”។ ជំនួបរវាងមេដឹកនាំនៃបក្សទាំង ពីរនឹងបង្កើតកម្លាំងចលករដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋាភិបាល និងមូលដ្ឋាននៃប្រទេសទាំងពីរ។
ក្នុងពេលជាមួយគ្នានោះ លោក Ge Hongliang នាយករងនៃវិទ្យាស្ថានអាស៊ាន នៃសាកលវិទ្យាល័យជនជាតិ Guangxi ក៏មានបទវិភាគមួយដែលត្រូវបានបង្ហោះនៅ លើកាសែត Global Times ដោយឲ្យដឹងថា កាលពី ៥ ឆ្នាំមុន បន្ទាប់ពីមហាសន្និបាត លើកទី ១៩ របស់បក្សកុម្មុយនិស្តចិនបិទបញ្ចប់ អគ្គលេខាបក្ស លោក ស៊ី ជីនពីង បាន ជ្រើសរើសប្រទេសវៀតណាម សម្រាប់ដំណើរទស្សនៈកិច្ចបរទេសលើកដំបូងរបស់ ខ្លួន។ នេះជាការបង្ហាញប្រពៃណីនៃការបង្កើនការផ្លាស់ប្តូរកម្រិតខ្ពស់រវាងបក្សទាំងពីរ ប្រទេសទាំងពីរ បន្ទាប់ពីមហាសន្និបាតបក្ស ព្រមទាំងជាការឆ្លុះបញ្ចាំងនូវ “ទំនាក់ទំនង ចិន-វៀតណាម ហួសពីទំនាក់ទំនងទ្វេភាគីក្នុងន័យធម្មតា ហើយមានអត្ថន័យជាយុទ្ធ សាស្ត្រ”។  លោកបានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong មកកាន់ប្រទេសចិនបន្ទាប់ពីមហាសន្និបាតបក្សលើកទី២០ទើបតែ បានបញ្ចប់នោះ “នឹងមានអត្ថន័យដ៏សំខាន់សម្រាប់ចិន និងវៀតណាមក្នុងការយក ទំនាក់ទំនងរវាងបក្សទាំងពីរដើម្បីដឹកនាំការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

ពិធីបំផុសខែសកម្មភាពដើម្បីជនចាស់ជរាវៀតណាមឆ្នាំ ២០២៦ ក្រោមប្រធានបទ "សហគមន៍​រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់" ដើម្បីជួយជ្រោមជ្រែងទិវាអន្តរជាតិមនុស្សចាស់ បាន​ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១ ខែតុលា នៅទីក្រុងហៃហ្វុង។ ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា ប្រធានគណៈកម្មាធិការជាតិ​ទទួលបន្ទុកជន​ចាស់ជរាវៀតណាម បានចូលរួមក្នុងពិធីនេះ។

Top