ព័ត៌មាន
ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងភរិយា ទៅកាន់ប្រទេសជប៉ុន មានខ្លឹមសារសំខាន់ៗចំនួន ៥
នេះគឺជាការវាយតម្លៃរបស់លោក Pham Quang Hieu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាម។
ឯកអគ្គរដ្ឋទូត Pham Quang Hieu បានថ្លែងថា នេះជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសជប៉ុនរបស់សមមិត្ត តូ ឡឹម ក្នុងឋានៈជាអគ្គលេខាបក្ស ប្រធានរដ្ឋ ដែលធ្វើឡើងក្នុងបរិបទដែលប្រទេសទាំងពីរចាត់ទុកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងធនធានមនុស្សគុណភាពខ្ពស់ជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ។
យោងតាមលោកឯកអគ្គរដ្ឋទូត ខ្លឹមសារសំខាន់ៗទាំង ៥ រួមមាន៖ ការបញ្ជាក់ថាជប៉ុនជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជួរមុខ និងយូរអង្វែងរបស់វៀតណាម; ការពង្រឹងទំនុកចិត្តនយោបាយរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ; ការបង្កើនការតភ្ជាប់សេដ្ឋកិច្ចជាមួយវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការបណ្តុះបណ្តាលធនធានមនុស្ស; ជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន កិច្ចសហប្រតិបត្តិការថ្នាក់មុលដ្ឋាន និងការទូតវប្បធម៌; បង្កើនការសម្របសម្រួលនៅក្នុងវេទិកាពហុភាគី។
"សម្រាប់ស្ថានទូត ភារកិច្ចសំខាន់គឺប្រែក្លាយការតម្រងទិសទៅជាលទ្ធផលជាក់ស្តែង។ បន្ទាប់ពីដំណើរទស្សនកិច្ចនេះ ស្ថានទូតនឹងសម្របសម្រួលដើម្បីកំណត់ភារកិច្ច ស្ថាប័នទទួលបន្ទុក និងវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀង។ សំខាន់បំផុត គឺភាពជោគជ័យនៃដំណើរទស្សនកិច្ចនេះ ត្រូវបង្ហាញតាមរយៈផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជន និងសហគ្រាសនៃប្រទេសទាំងពីរ»៕





