ព័ត៌មាន
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីអូស្ត្រាលីនៅវៀតណាមបង្កើតកម្លាំងចលករនិងមូលដ្ឋានគ្រឹះថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី

នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Scott Morrison (ខាងស្ដាំ) និងនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅកិច្ចប្រជុំ G20 ដែលបានរៀបចំឡើងនៅប្រទេសជប៉ុននាពេលកន្លងទៅ (រូបថត៖ TTXVN)
នាថ្ងៃ ទី២២ ខែសីហា ឆ្នាំ២០១៩ នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Scott Morrison នឹង ចាប់ផ្ដើមអញ្ជើញមក បំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ នេះជាដំណើរ ទស្សនកិច្ចដំបូងចាប់តាំងពីពេលដែលលោក Scott Morrison ចូលកាន់តំណែង កាលពីខែឧសភាឆ្នាំ២០១៩កន្លងទៅ ហើយក្រោយពីពេលដែលប្រទេសទាំងពីរ លើកកម្រិតទំនាក់ទំនងឡើងភាពជាដៃគូយុទ្ធសាស្ត្រផងដែរ។
ឆ្លើយសម្ភាសន៍សារព័ត៌មានមុនពេលប្រព្រឹត្តទៅដំណើរទស្សនកិច្ចនេះ ឯក អគ្គរដ្ឋទូតវៀត ណាមប្រចាំអូស្ត្រាលីលោក Ngo Huong Nam បានជម្រាប់ថា ខ្លឹម សារសំខាន់បំផុតដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងលើកយកមកពិភាក្សាគ្នានោះគឺ ការដែលភាគីទាំងពីរបន្តលើកកំពស់ទំនាក់ទំនងដោយឈរលើមូលដ្ឋាន នៃការជឿទុកចិត្តគ្នានិងផលប្រយោជន៍ទៅវិញទៅមក។ ការដែលលោក Morrison សម្រេចមកបំពេញទស្សនកិច្ចនៅវៀតណាមមិនយូរប៉ុន្មានក្រោយពី លោកជាប់ឆ្នោត បានសរអោយឃើញថា អូស្ត្រាលីគោរពវៀតណាម ក៏ដូចជា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងអូស្ត្រាលីផងដែរ។
ឯកអគ្គរដ្ឋទូតលោក Ngo Huong Nam បានអះអាងថា ដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Scott Morrison ត្រូវបានរំពឹងទុកថា នឹង បង្កើតកម្លាំងចលករនិងយថាទស្សន៍ថ្មីចំពោះទំនាក់ទំនងសហប្រតិបតិ្តការទ្វេ ភាគី ជាពិសេសគឺលើវិស័យមួយចំនួនដែលភាគីទាំងពីរយកចិត្តទុកដាក់គ្នាដូចជា វិទ្យាសាស្ត្របច្ចេកវិទ្យា ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន សន្តិសុខ ថាមពល បម្រែបម្រួលអាកាសធាតុ សន្តិសុខ សុវត្ថិភាព និងសេរីភាពខាងនាវា ចរណ៍ អាកាសចរណ៍ សន្តិសុខប្រភពទឹក និងឧក្រិដ្ឋកម្មឆ្លងដែនជាដើម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម