• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Pham Minh Chinh មានសារសំខាន់ចំពោះកិច្ចសហប្រតិបត្តិការឡាវ-វៀតណាម

នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់រដ្ឋធានីវៀងច័ន្ទ ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅឡាវ និងធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី ៤៥ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ឡាវ ក្នុងអំឡុងពេលថ្ងៃទី ១១ និង ១២ ខែមករា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Sonexay Siphandone។
លោកនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphandone ។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅវិមាននាយករដ្ឋមន្ត្រីក្នុងទីក្រុងវៀងច័ន្ទ នាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphandone បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះនាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម។

មុននេះ លោកនាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញដាក់កម្រងផ្កានៅវិមានគោរពវិញ្ញាណក្ខន្ធយុទ្ធជនអណាមិកនៃប្រទេសឡាវ និងគោរពវិញ្ញាណក្ខន្ធកុលបុត្រកុលធីតានៃបណ្តាជនជាតិឡាវ ដែលពលីកម្ម ដើម្បីឯករាជ្យភាព និងសេរីភាពរបស់ប្រទេសឡាវ ក៏ដូចជារួមចំណែកដល់កិច្ចការពារឯករាជ្យ សេរីភាព និងការឯកភាពរបស់វៀតណាម។

ទាក់ទិននឹងសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumsay Kommasith បានអះអាងថា ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ណាស់។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Pham Minh Chinh ទៅកាន់ប្រទេសឡាវ ក្នុងឋានៈជានាយករដ្ឋមន្ត្រីវៀតណាម។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone ទទួលជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសឡាវ។ នេះនឹងជាឱកាសដ៏ល្អសម្រាប់ភាគីទាំងពីរក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងរួមគ្នាស្វែងរកវិធានការសមស្រប ដើម្បីដោះស្រាយការលំបាក និងបញ្ហាប្រឈមដែលកើតឡើងនៅក្នុងប្រទេសនីមួយៗ រួមទាំងក្នុងតំបន់ និងពិភពលោក។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងអញ្ជើញចូលរួមកិច្ចប្រជុំលើកទី ៤៥ នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តររដ្ឋាភិបាលឡាវ - វៀតណាម និងចូលរួមពិធីបិទឆ្នាំមិត្តភាព និងសាមគ្គីភាពវៀតណាម - ឡាវ និងឡាវ - វៀតណាមឆ្នាំ ២០២២។ យោងតាមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumsay Kommasith ទាំងនេះគឺជាព្រឹត្តិការណ៍សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការឡាវ-វៀតណាម ហើយអះអាងជាថ្មីម្តងទៀត នូវគោលនយោបាយការបរទេសខ្ជាប់ខ្ជួនរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះឡាវ។ លោក Saleumsay Kommasith ជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យការអនុវត្តគម្រោងវិនិយោគសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យការអនុវត្តគម្រោងវិនិយោគសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh

បន្តកម្មវិធីត្រួតពិនិត្យគម្រោង និងសំណង់សំខាន់ៗថ្នាក់ជាតិ នាព្រឹកថ្ងៃទី ២៩ មករា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចុះត្រួតពិនិត្យគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh ខេត្ត Dong Nai។ លោកនាយករដ្ឋមន្ត្រីបានសួរសុខទុក្ខ ប្រគល់អំណោយ ហើយជូនពរឆ្នាំថ្មីដល់កម្មាភិបាល និងកម្មករកម្មការនីដែលកំពុងធ្វើការនៅទីនេះ។

Top