• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ទៅកាន់ចិនទទួល បានលទ្ធផលសំខាន់ៗជាច្រើន

កាលពីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និង គណៈប្រតិភូជាន់ខ្ពស់វៀតណាមបានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន និងចូលរួមកិច្ចប្រជុំអ្នកត្រួសត្រាយផ្លូវលើកទី ១៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping។ (រូបថត៖ VOV)

ឆ្លើយបទសម្ភាសជាមួយសារព័ត៌មានបន្ទាប់ពី ដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បាន អះអាងថា ដំណើរទស្សនៈកិច្ចនេះទទួលបានជោគជ័យល្អប្រសើរ និងសម្រេចបាន លទ្ធផលសំខាន់ៗជាច្រើន។ ជាពិសេស ជំនឿទុកចិត្តនយោបាយរវាងប្រទេសទាំង ពីរត្រូវបានពង្រឹងបង្កើតមូលដ្ឋានសំខាន់សម្រាប់ជំរុញខ្លាំងថែមទៀតនូវទំនាក់ទំនង ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិនក្នុងស្ថាន ភាពថ្មី។ ក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បាន ជួបពិភាក្សាការងារ និងជួបសន្ទនាជាមួយថ្នាក់ដឹកនាំកំពូលទាំង ៤ របស់ចិន រួមមាន អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Xi Jinping នាយករដ្ឋមន្ត្រី លោក Li Qiang ប្រធានរដ្ឋ សភា លោក Zhao Leji និងប្រធានសភាប្រឹក្សានយោបាយប្រជាជនលោក Wang Huning។ ថ្នាក់ដឹកនាំកំពូលនៃភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការដោះ ស្រាយ ដោយសមហេតុផលនិងគ្រប់គ្រងការខ្វែងគំនិតគ្នាឲ្យបានល្អ ដើម្បីនាំទំនាក់ ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិន អភិវឌ្ឍន៍ប្រកបដោយស្ថិរភាព ភាពស្អាតស្អំ និងប្រសិទ្ធភាពយូរអង្វែង។ ជាពិសេស អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping បានអះអាងថា ការអភិវឌ្ឍទំនាក់ទំនង ជាមួយវៀតណាមគឺជាជម្រើសយុទ្ធសាស្ត្ររបស់ចិន ហើយចិនយកចិត្តទុកដាក់យ៉ាង ខ្លាំងដល់ការអភិវឌ្ឍទំនាក់ទំនងយូរអង្វែងជាមួយវៀតណាម។

ភាគីទាំងពីរក៏បានឯកភាពលើកកំពស់គុណភាពនៃកិច្ចសហប្រតិបត្តិការលើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ជំរុញខ្លាំងនូវការតភ្ជាប់គមនាគមន៍ ជា ពិសេសតាមផ្លូវដែក ផ្លូវគោក ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន កែលម្អប្រសិទ្ធភាព ក្នុងការឆ្លងដែន រក្សាការដោះដូរពាណិជ្ជកម្មឲ្យបានរលូន ធានាខ្សែសង្វាក់ផលិត កម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់។ ភាគីទាំងពីរក៏បានឯកភាពស្តារឡើងវិញនូវសកម្មភាពជួប ប្រាស្រ័យរវាងប្រជាជន និងប្រជាជនផងដែរ។ ក្រៅពីសកម្មភាពផ្លូវការ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ក៏បានចូលរួមនិងថ្លែងសុន្ទរកថាក្នុងវេទិកាធុរកិច្ចវៀត ណាម-ចិន  ហើយជួបជាមួយអ្នកតំណាងមិត្តភាព និងសហគ្រាសធំៗជាច្រើនរបស់ចិន។

អំពីអត្ថន័យនិងលទ្ធផលនៃការចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក Tianjin (កិច្ចប្រជុំ WEF Tianjin) ឆ្នាំនេះ រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានអះអាងថា ការចូលរួមរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានបន្តរួមចំណែក ជំរុញទំនាក់ទំនងជាក់ស្ដែងរវាងវៀតណាម និង WEF។ ការចុះហត្ថលេខាលើអនុស្សា រណៈយោគយល់គ្នា (MOU) រវាងភាគីទាំងពីរសម្រាប់ដំណាក់កាលឆ្នាំ ២០២៣-២០២៦ បានបង្កើតមូលដ្ឋានគ្រឹះដើម្បីពង្រឹងទំនាក់ទំនងរវាងភាគីទាំងពីរក្នុងដំណាក់ កាលថ្មី។ ការដែល គណៈប្រតិភូវៀតណាមបានចូលរួមជំនួបពិភាក្សាបើកចំហជាច្រើន ជាមួយថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនឈានមុខគេបានបន្តផ្សព្វផ្សាយទៅកាន់សហគមន៍ធុរកិច្ចសកលអំពីសមិទ្ធិផល សក្ដានុពល ប្រៀបខ្លាំង គោលដៅ និងទិសដៅអភិវឌ្ឍន៍ របស់វៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន ជួប​ពិភាក្សាការងារជាមួយសហព័ន្ធអង្គការ​សេដ្ឋកិច្ចជប៉ុន

ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន ជួប​ពិភាក្សាការងារជាមួយសហព័ន្ធអង្គការ​សេដ្ឋកិច្ចជប៉ុន

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែធ្នូ នាព្រឹកថ្ងៃទី ៤ ខែធ្នូ នៅទីក្រុងតូក្យូ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានជួបពិភាក្សាការងារជាមួយសហព័ន្ធអង្គការសេដ្ឋកិច្ចជប៉ុន (Keidanren) ក្រោមអធិបតីភាពរបស់សហប្រធានទាំងពីររូបនៃគណៈកម្មាធិការសេដ្ឋកិច្ចជប៉ុន-វៀតណាម របស់ Keidanren ។

Top