• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់លោកអគ្គលេខាបក្ស តូ ឡឹម បាន​បង្កើតសន្ទុះថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នាថ្ងៃទី ៨ ខែ កុម្ភៈ បានចុះផ្សាយអត្ថបទមួយស្តីអំពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម លោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ៦ ខែកុម្ភៈ ដោយសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះបានបង្កើតសន្ទុះថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។

គ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និងប្រធានគណបក្សប្រជាជនកម្ពុជា (CPP) សម្ដេច តេជោ ហ៊ុន សែន។ រូបថត៖ VNA

នៅក្នុងអត្ថបទក្រោមចំណងជើងថា "សន្ទុះជំរុញថ្មីនៃទំនាក់ទំនងកម្ពុជា-វៀតណាម" AKP បានចំណាយពេលយ៉ាងច្រើនដើម្បីណែនាំពីខ្លឹមសារនៃជំនួបរវាងអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និងប្រធានគណបក្សប្រជាជនកម្ពុជា (CPP) សម្ដេចតេជោ ហ៊ុន សែន។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងបក្សទាំងពីរគឺជាមូលដ្ឋានគ្រឹះនៃការទម្រងទិសទំនាក់ទំនងវៀតណាម-កម្ពុជាទាំងមូល; បញ្ជាក់ ថា ជំនួបរវាងការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តវៀតណាម និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលនៃគណៈបក្សប្រជាជនកម្ពុជា មានអត្ថន័យយ៉ាងសំខាន់ ដោយបង្កើតមូលដ្ឋាននយោបាយដ៏រឹងមាំ តម្រង់ទិសទំនាក់ទំនង និងដោះស្រាយបញ្ហាមួយចំនួនរវាងប្រទេសទាំងពីរ។

អត្ថបទនេះបានបញ្ជាក់យ៉ាងច្បាស់ថា ភាគីទាំងពីរប្តេជ្ញាពង្រឹងសកម្មភាពវិនិយោគ ពាណិជ្ជកម្មនិងទេសចរណ៍ ដោយខិតខំបង្កើនពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២០ ពាន់លានដុល្លារក្នុងពេលឆាប់ៗនេះ។ ទីភ្នាក់ងារសារព័ត៌មានកម្ពុជាបានសម្តែងក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់លោកអគ្គលេខាបក្ស  តូ ឡឹម នឹងបង្កើតជារបកគំហើញថ្មី ដោយបើកចេញដំណាក់កាលអភិវឌ្ឍថ្មីសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ វៀតណាម និងកម្ពុជា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឌីជីថលូបនីយកម្មបង្កើតសន្ទុះ - បៃតងភាវូបនីយកម្មរីកសាយភាយ - សហគ្រាសទម្លុះទម្លាយ - ប្រទេសជាតិឈានទៅឆ្ងាយ

ឌីជីថលូបនីយកម្មបង្កើតសន្ទុះ - បៃតងភាវូបនីយកម្មរីកសាយភាយ - សហគ្រាសទម្លុះទម្លាយ - ប្រទេសជាតិឈានទៅឆ្ងាយ

នាព្រឹកថ្ងៃទី ៩ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ប្រធានក្រុមប្រឹក្សមជ្ឈិមរៀបចំការប្រឡងប្រណាំង-ពានរង្វាន់ បានអញ្ជើញជាអធិបតីក្នុងពិធីបំផុសចលនាប្រឡងប្រណាំង “ច្នៃប្រឌិត អភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង” និងចលនាប្រឡងប្រណាំង “អភិវឌ្ឍន៍សហគ្រាសឯកជនយ៉ាងខ្លាំងក្លា លើកកំពស់ប្រសិទ្ធភាពសហគ្រាសរដ្ឋ”។ ពិធីនេះត្រូវបានធ្វើឡើងដោយផ្ទាល់នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) និងតាមអ៊ីនធឺណិតជាមួយខេត្តក្រុងចំនួន ៣៤ លើទូទាំងប្រទេស។

Top