• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដំណើរទស្សនកិច្ចនៅចិននិងចូលរួមកិច្ចប្រជុំ WEF Tianjin របស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh មានអត្ថន័យដ៏ធំធេង

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីចិន Li Qiang និងស្ថាបនិក និងជាប្រធានប្រតិបត្តិ វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Klaus Schwab, នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន និងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃមេដឹកនាំសេដ្ឋកិច្ចអ្នកត្រួសត្រាយ WEF លើកទី១៤ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៣។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh

ថ្លែងមតិជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមមុនដំណើរទស្សនកិច្ចនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Pham Sao Mai បានអះអាងថា ដំណើរទស្សនកិច្ចលើកនេះមានសារសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ គ្រប់គ្រងការខ្វែងគំនិតគ្នា   នាំទំនាក់ទំនងវៀតណាម-ចិនកាន់តែស៊ីជម្រៅ និងជាក់ស្តែង។

ក្នុងបរិបទដែលស្ថានភាពទំនាក់ទំនងអន្តរជាតិមានបម្រែបម្រួលយ៉ាងស្មុគស្មាញ និងមិនអាចទាយទុកជាមុន  ហើយវិបត្តិសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងឧិនភាពយ៉ាងធ្ងន់ធ្ងរដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដំណើរទស្សនកិច្ចលើកនេះមានសារសំខាន់ជាឱកាសមួយសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ជួបពិភាក្សាអំពីវិធានការដើម្បីអនុវត្តយ៉ាងទូលំទូលាយនូវលទ្ធផល និងការយល់ឃើញរួមដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងកិច្ចខិតខំប្រឹងប្រែង ជំរុញវិស័យនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍រួម គ្រប់គ្រងការខ្វែងគំនិតគ្នាបានល្អ រួមចំណែកនាំទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិនឲ្យកាន់តែស៊ីជម្រៅនិងជាក់ស្តែង។ នេះបើយោងតាមប្រសាន៍របស់លោកឯកអគ្គរដ្ឋទូត Pham Sao Mai

ទាក់ទងនឹងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ទីក្រុងធានជិន (Tianjin) លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា នេះគឺជាកិច្ចប្រជុំដែលរៀបចំឡើងដោយវេទិកាសេដ្ឋកិច្ចពិភពលោក សហការជាមួយរដ្ឋាភិបាលចិន ដែលមានទ្រង់ទ្រាយធំទីពីរបន្ទាប់ពីកិច្ចប្រជុំនៃវេទិកាទីក្រុង Davos ប្រទេសស្វីស។ ដោយមានប្រធានបទ "ភាពជាសហគ្រិន៖ កម្លាំងជំរុញនៃសេដ្ឋកិច្ចពិភពលោក" កិច្ចប្រជុំលើកនេះរួមមានវគ្គប្រជុំជាង ១០០ ដោយផ្តោតលើប្រធានបទសំខាន់ៗចំនួន ៦ រួមមាន ការកែសម្រួលកំណើន ការផ្លាស់ប្តូរថាមពល និងវត្ថុធាតុដើម ការពារធម្មជាតិ និងអាកាសធាតុ ការប្រើប្រាស់ក្រោយជំងឺរាតត្បាត ប្រទេសចិនក្នុងបរិបទសកល និងកម្មវិធីច្នៃប្រឌិត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញទទួលជួបអគ្គនាយកក្រុមហ៊ុន Friboi

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញទទួលជួបអគ្គនាយកក្រុមហ៊ុន Friboi

នាថ្ងៃទី ១៣ ខែកុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញទទួលជួបលោក Renato Costa អគ្គនាយកក្រុមហ៊ុន Friboi ចំណុះសម្ព័ន្ធក្រុមហ៊ុន JBS S.A Brazil គ្រុប។ JBS S.A. ប្រេស៊ីលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៣។

Top