• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដំណើរទស្សនកិច្ចនៅគុយវ៉ែតរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នឹងជួយរឹតបន្តឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ

នេះជាដំណើរទស្សនកិច្ចដែលមានអត្ថន័យដ៏សំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាមនិងគុយវ៉ែតនិយាយដោយ ឡែកនិងតំបន់មជ្ឈឹមបូព៌ានិយាយរួម ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់​វៀតណាម​ទៅកាន់គុយវ៉ែត ក្រោយរយៈពេល១០ឆ្នាំ ចាប់ពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី លោក Nguyen Tan Dung។

 

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc (ខាងស្ដាំ) និងនាយករដ្ឋមន្រ្តីរដ្ឋាភិបាលគុយវ៉ែតលោក Sheikh Jaber Al-Mubarak Al-Hamad Al-Sabah ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមនាខែឧសភាឆ្នាំ២០១៦ (រូបថត៖ TTXVN)

 តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលគុយវ៉ែតលោក Sheikh Jaber Al-Mubarak Al-Hamad Al-Sabah នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋា ភិបាលវៀតណាមនឹងអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅគុយវ៉ែតចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៧ខែតុលាឆ្នាំ២០១៩។

នេះជាដំណើរទស្សនកិច្ចដែលមានអត្ថន័យដ៏សំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាមនិងគុយវ៉ែតនិយាយដោយ​ឡែក​និងតំបន់មជ្ឈឹមបូព៌ានិយាយរួម ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់​វៀតណាម​ទៅកាន់គុយវ៉ែត ក្រោយរយៈពេល ១០ ឆ្នាំ ចាប់ពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី លោក Nguyen Tan Dung។

ដំណើរទស្សនកិច្ចជាផ្លូវការនៅគុយវ៉ែតរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជាឱកាសដ៏សំខាន់ដើម្បីភាគីទាំងពីរវាយតម្លៃចំពោះការរីកចម្រើន ក្នុងទំនាក់ទំនងទ្វេភាគីនាពេលកន្លងទៅ ព្រមទាំងផ្លាស់ប្ដូរវិធានការ ទិសដៅ ជំរុញកិច្ចសហប្រតិបតិ្តការនាពេលខាងមុខផងដែរ ជាពិសេសគឺក្នុងវិស័យដែលភាគីទាំងពីរមានសក្ដានុភាពនិងឧត្តមភាពដូចជាថាមពល ប្រេងឧស្ម័ន កសិកម្ម ការងារនិងទេសចរណ៍។ ក្រៅពីនោះ នេះក៏ជាឱកាសដើម្បីអោយភាគីទាំងពីរ ពិភាក្សាអំពីបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា​ផង​​ដែរ។

វៀតណាមនិងគុយវ៉ែតបានបង្កើតទំនាក់ទំនងការទូតកាលពីថ្ងៃទី១០ ខែ មករា ឆ្នាំ១៩៧៦។ នេះជាប្រទេសដំបូងក្នុងក្រុមប្រឹក្សាសហប្រតិបត្តិការតំបន់ ឈូងសមុទ្រពែក្ស និងជាប្រទេសមួយក្នុងចំណោមប្រទេសមជ្ឈឹមបូព៌ាដំបូងដែល បានបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាមបន្ទាប់ពីឆ្នាំ១៩៧៥៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top