• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដំណាច់ខែកញ្ញា ជញ្ជីងពាណិជ្ជកម្មមានអតិរេកជិត ២២ ពាន់លានដុល្លារអាមេរិក

ប្រការនេះបង្ហាញថាតម្រូវការពិភពលោកកំពុងបង្ហាញសញ្ញា ងើបឡើងវិញ អង្គភាពអាជីវកម្មវៀតណាមចាប់ផ្តើមនាំចូលកាន់តែច្រើន ដោយហេតុនេះបង្កើតសន្ទុះសម្រាប់ការនាំចេញរបស់វៀតណាមសម្រេចបានកំណើនល្អក្នុងប៉ុន្មានខែចុងក្រោយនៃឆ្នាំនេះ។

យោងតាមការធ្វើស្ថិតិដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយកាលពីម្សិលមិញ (ថ្ងៃទី១១ តុលា) បានឲ្យដឹងថា គិតត្រឹមដំណាច់ខែកញ្ញា តម្លៃប្រាក់នាំចូល-នាំចេញរបស់វៀតណាមឈានដល់ ៤៩៦,៣ ពាន់លានដុល្លារអាមេរិក។ ជញ្ជីងពាណិជ្ជកម្មមានអតិរេកជិត ២២ ពាន់លានដុល្លារអាមេរិក។

គួរកត់សម្គាល់ថា តម្លៃប្រាក់នាំចេញនាំចូលទំនិញត្រូវបានកែលម្អជាបន្តបន្ទាប់ក្នុង ត្រីមាសនីមួយៗ។ ប្រការនេះបង្ហាញថាតម្រូវការពិភពលោកកំពុងបង្ហាញសញ្ញា ងើបឡើងវិញ អង្គភាពអាជីវកម្មវៀតណាមចាប់ផ្តើមនាំចូលកាន់តែច្រើន ដោយហេតុនេះបង្កើតសន្ទុះសម្រាប់ការនាំចេញរបស់វៀតណាមសម្រេចបានកំណើនល្អក្នុងប៉ុន្មានខែចុងក្រោយនៃឆ្នាំនេះ។ នាពេលខាងមុខ ដើម្បីបង្កើនការនាំចេញនាំចូល ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនឹងជួយឧបត្ថម្ភដល់អង្គភាពអាជីវកម្មដើម្បីទាញយកអត្ថប្រយោជន៍ពីការប្តេជ្ញាចិត្តក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជំរុញការចរចា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ប្តេជ្ញាចិត្ត និងសហការពាណិជ្ជកម្មថ្មីជាមួយដៃគូដែលមានសក្តានុពលដើម្បីធ្វើពិពិធកម្មទីផ្សារ ផលិតផល និងខ្សែសង្វាក់ផ្គត់ផ្គង់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ទឹកជំនន់នៅប្រទេសនេប៉ាល់៖ ជួយ​សង្គ្រោះ​បុគ្គលម្នាក់ដែលរស់រានមានជីវិតប​ន្ទាប់ពីជាប់គាំងអស់រយៈពេល ១០ ថ្ងៃ

ទឹកជំនន់នៅប្រទេសនេប៉ាល់៖ ជួយ​សង្គ្រោះ​បុគ្គលម្នាក់ដែលរស់រានមានជីវិតប​ន្ទាប់ពីជាប់គាំងអស់រយៈពេល ១០ ថ្ងៃ

កាលពីថ្ងៃទី ខែកញ្ញា កងកម្លាំងជួយសង្គ្រោះបានជួយសង្គ្រោះពលរដ្ឋចិនម្នាក់​ដែល​នៅរស់រានមានជីវិត ក្រោយ​រយ់ពេល ១០ ថ្ងៃបន្ទាប់ពីទឹកជំនន់ដ៏សាហាវនៅក្នុងប្រទេសនេប៉ាល់។

Top