• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដឹកជញ្ជូនពលរដ្ឋវៀតណាមពីប្រទេសរ៉ូម៉ានី ប៉ូឡូញ និងបណ្តាប្រទេសជិតខាងនៅអឺរ៉ុបត្រឡប់មកស្រុកកំណើតវិញ

នាថ្ងៃទី ២១ និង ២២ ខែកក្កដា ស្ថាប័នមានសមត្ថកិច្ចវៀតណាម និងស្ថាប័នតំណាងបេសកកម្មវៀតណាមប្រចាំនៅរ៉ូម៉ានី ប៉ូឡូញ និងប្រទេសជិតខាងនៅអឺរ៉ុប រួមទាំងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណា បានសហការជាមួយអាជ្ញាធរមូលដ្ឋាននៅប្រទេសសាមី បានដឹកជញ្ជូនពលរដ្ឋវៀតណាមជិត ២៨០ នាក់ ត្រឡប់មកស្រុកកំណើតវិញដោយសុវត្ថិភាព។

អ្នកដំណើរបំពេញបែបទចូលយន្តហោះ (ប្រភព៖ baoquocte.vn)


អ្នកដំណើរនៅជើងហោះហើរនេះរួមមានសិស្សានុសិស្ស ដែលបានបញ្ចប់វគ្គសិក្សាតែជួបការលំបាកក្នុងការស្នាក់នៅកុមារអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា មនុស្សមានជំងឺប្រចាំកាយ អ្នកធ្វើដំណើរកំសាន្តទេសចរ អ្នកទៅសួរសុខទុក្ខសាច់ញាតិ ពលករដែលមានទិដ្ឋាការផុតកំណត់និងមានកិច្ចសន្យាការងារត្រូវបានជាប់គាំងនៅក្នុងប្រទេសរ៉ូម៉ានី ប៊ុលហ្គារី ប៉ូឡូញ អ៊ីតាលី ប៊ែលហ្សិក អូទ្រីស ដាណឺម៉ាក  ហូឡង់ សាធារណរដ្ឋឆែក ស្លូវ៉ាគី និងហុងគ្រី។ អ្នកដំណើរទាំងអស់ត្រូវបានដាក់នៅដាច់ដោយឡែកនិងធ្វើការពិនិត្យសុខភាពតាមការកំណត់នៅពេលដែលយន្តហោះបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Da Nang ផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម 

វៀតណាមគាំទ្រតួនាទីស្នូលរបស់អង្គការសហប្រជាជាតិក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ

វៀតណាមគាំទ្រតួនាទីស្នូលរបស់អង្គការសហប្រជាជាតិក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ

វៀតណាមគាំទ្រអង្គការសហប្រជាជាតិ ដែលដើរតួនាទីស្នូលក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ឈរលើការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ ព្រមទាំងគាំទ្រយ៉ាងខ្លាំងក្លា ចំពោះរាល់កិច្ចខិតខំប្រឹងប្រែងក្នុងការកែទម្រង់ប្រព័ន្ធអង្គការសហប្រជាជាតិប្រកបដោយប្រសិទ្ធភាព និងរលូន។

Top