• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដល់ឆ្នាំ ២០៣០ ខេត្ត Binh Duong នឹងក្លាយជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ដ៏ស្វាហាប់និងទូលំទូលាយនៅអាស៊ីអាគ្នេយ៍

នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្ត Binh Duong នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ បានអញ្ជើញចូលរួមសន្និសីទប្រកាសផែនការដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ និងជំរុញការវិនិយោគនៅខេត្ត Binh Duong។
ខេត្ត Binh Duong បានប្រគល់សេចក្តីសម្រេចគោលការណ៍/វិញ្ញាបនបត្រវិនិយោគដល់គម្រោងចំនួន ៦ ។ រូបថត៖ VOV

ផែនការនេះបានកំណត់គោលនៅឆ្នាំ ២០៣០ ខេត្ត Binh Duong នឹងក្លាយជាមជ្ឈមណ្ឌលអភិវឌ្ឍន៍យ៉ាងស្វាហាប់និងគ្រប់ជ្រុងជ្រោយ នៅតំបន់អាស៊ីអាគ្នេយ៍; នាំមុខគេក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មនិងសេវាកម្មទំនើប។ ហើយដល់ឆ្នាំ ២០៥០ នឹងក្លាយជាមជ្ឈមណ្ឌលទីក្រុងឧស្សាហកម្មនិងសេវាកម្មទំនើប ជាមួយនឹងការអភិវឌ្ឍប្រកបដោយចីរភាព។ ទន្ទឹមនឹងនោះ ក៏ជាក្បាលម៉ាស៊ីនមួយក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយមានកម្លាំងចលករសំខាន់ៗសម្រាប់កំណើនរួមមាន ឧស្សាហកម្ម សេវាកម្ម និងនវានុវត្តន៍ មានមូលដ្ឋានសេដ្ឋកិច្ចដ៏រឹងមាំ និងសមត្ថភាពប្រកួតប្រជែងខ្ពស់។

ថ្លែងមតិក្នុងសន្និសីទ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានស្នើឱ្យខេត្តអនុវត្ត “ការត្រួសត្រាយផ្លូវទាំង៣” នោះគឺ៖ “ត្រួសត្រាយផ្លូវក្នុងការតភ្ជាប់សេដ្ឋកិច្ចជាមួយតំបន់ បណ្តាប្រទេស និងអន្តរជាតិ ជាពិសេសការតភ្ជាប់ចរាចរណ៍បៃតងនិងឌីជីថលជាមួយប្រទេសកម្ពុជានិងតំបន់ខ្ពង់រាបភាគកណ្តាល Tay Nguyen ឆ្លងកាត់ខេត្ត Binh Phuoc; តភ្ជាប់តំបន់ណាមបូខាងលិចឆ្លងកាត់ទីក្រុងហូជីមិញ តភ្ជាប់ជាមួយបណ្តាប្រទេសតាមរយៈអាកាសយានដ្ឋានអន្តរជាតិ Long Thanh និងកំពង់ផែ Cai Mep - Thi Vai។ ត្រួសត្រាយផ្លូវក្នុងការអភិវឌ្ឍន៍យ៉ាងសកម្មនូវសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ  សេដ្ឋកិច្ចចែករំលែក និងសេដ្ឋកិច្ចពេលរាត្រី ជាពិសេសគឺសេដ្ឋកិច្ចឌីជីថលនិងសេដ្ឋកិច្ចបៃតង។ ត្រួសត្រាយផ្លូវយ៉ាងសកម្មក្នុងការកសាងមណ្ឌលឧស្សាហកម្មជំនាន់ថ្មី ដោយផ្តោតលើការផ្លាស់ប្តូរថ្មី អនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាទំនើប និងបច្ចេកវិទ្យា ៤.០ ដើម្បីអភិវឌ្ឍន៍មណ្ឌលឧស្សាហកម្មជំនាន់ថ្មីប្រកបដោយបៃតង បច្ចេកវិទ្យាខ្ពស់ និងឆ្លាតវៃ”។

ក្នុងឱកាសនេះ ខេត្ត Binh Duong បានប្រគល់សេចក្តីសម្រេចគោលការណ៍/វិញ្ញាបនបត្រវិនិយោគដល់គម្រោងចំនួន ៦ ដែលមានទុនវិនិយោគសរុបចំនួន ១,៥ ពាន់លានដុល្លារអាមេរិក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្រុញទេសចរណ៍អាស៊ីអាគ្នេយ៍របស់ប្រទេសថៃ

ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្រុញទេសចរណ៍អាស៊ីអាគ្នេយ៍របស់ប្រទេសថៃ

អគ្គនាយកដ្ឋានទេសចរណ៍ថៃ (TAT) ទើបតែអនុវត្តយុទ្ធនាផ្សព្វផ្សាយថ្មីមួយដែលផ្តោតលើទីផ្សារសំខាន់ៗចំនួនប្រាំនៅអាស៊ីអាគ្នេយ៍ និងតំបន់ជុំវិញ រួមមាន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងតៃវ៉ាន់ (ចិន) ដោយមានគោលបំណងបង្កើនប្រាក់ចំណូល ៦.២% និងការកើនឡើង ៤.៣% នៃចំនួនភ្ញៀវទេសចរពីតំបន់អាស៊ានក្នុងឆ្នាំសារពើពន្ធ ២០២៧។

Top