• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

“ជ័យជំនះវិលត្រឡប់មកវិញ“៖ កម្មវិធីសិល្បៈដើម្បីតបស្នងសងគុណយុទ្ធជនត្រូវសត្រូវចាប់ឃុំឃាំង

នាយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ កម្មវិធីសិល្បៈដើម្បីអបអរសាទរខួបលើកទី ៥០ នៃ “ជ័យ ជំនះវិលត្រឡប់មកវិញ” របស់យុទ្ធជនដែលត្រូវខ្មាំងសត្រូវចាប់ឃុំឃាំង (៣ មីនា ១៩៧៣ - ២៣ មិនា ២០២៣) បានប្រព្រឹត្តទៅក្នុងបរិយាកាសរំជួលចិត្ត។ កម្មវិធីនេះ ដោយមន្ទីរវប្បធម៌ និងកីឡាហាណូយរៀបចំឡើង។
(រូបថត៖ Tuấn Đức/TTXVN)

សម្តែងក្នុងកម្មវិធីសិល្បៈគឺមានបទចម្រៀងជាច្រើនដែលសរសើរសេចក្តីស្រឡាញ់ជាតិមាតុភូមិ; ឧត្តមគតិបដិវត្តន៍របស់យុវជន មានឆន្ទៈលះបង់យុវវ័យរបស់ខ្លួន ដើម្បីឯករាជ្យជាតិ និងសេរីភាព។ កម្មវិធីនេះចូលរួមចំណែកតបស្នងសងគុណចំពោះ បុព្វបុរសដែលបានពលីយុវវ័យ និងសាច់ស្រស់ឈាមស្រស់ ដើម្បីអនាគតប្រទេសជាតិ។ គំរូនៃការប្រយុទ្ធ និងការពលីកម្មរបស់យុទ្ធជនបដិវត្តន៍ដែលត្រូវបានខ្មាំងសត្រូវចាប់ឃុំឃាំង បានក្លាយជានិមិត្តរូបនៃវីរភាពបដិវត្តន៍ ដែលជាគំរូដ៏ភ្លឺស្វាងសម្រាប់ក្មេងជំនាន់ក្រោយក្នុងការបន្តសរសេរទំព័រដ៏រស់រវើកនៃប្រវត្តិសាស្ត្ររបស់ប្រជាជាតិ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top