• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំហានលោតផ្លោះក្នុងការកសាងរដ្ឋាភិបាលអេឡិចត្រូនិក


 ប្រជាជននៅ Bac Tu Liem រកមើលព័ត៌មាននៅពេលអនុវត្តនីតិវិធីរដ្ឋបាល ( រូបថត៖ ការសែតហាណូយថ្មី)
 

ឆ្នាំ​២០១៩ ត្រូវបានចាត់ទុកជាឆ្នាំលោតផ្លោះក្នុងការកសាងរដ្ឋាភិបាលអេឡិចត្រូនិកនៅវៀតណាម។ កម្ម​វិធី​ដ៏​សំខាន់ៗ​ជាច្រើនត្រូវបានចាប់ផ្ដើមដាក់ឲ្យដំណើរការ ដែលនាំមកនូវកម្លាំងចលករជាវិជ្ជមាន ដូចជា​បង្កើត​គ្រឹះស្ថាន​ ដើម្បីអនុវត្តន៍រដ្ឋាភិបាលអេឡិចត្រូនិកយ៉ាងព្រមៗគ្នានៅទូទាំងប្រទេស។
 
ការ​កសាងរដ្ឋាភិបាលអេឡិចត្រូនិកគឺជាភារកិច្ចដ៏សំខាន់ ដែល​មាន​លក្ខណៈ​យុទ្ធសាស្ត្រ​ក្នុង​ការ​អនុវត្តន៍​ខឿន​រដ្ឋបាល​ទំនើបរបស់វៀតណាម ហើយថែមទាំងជាតម្រូវការរបស់ប្រជាជន និងសហគ្រាស។ គោលដៅ​របស់​វៀត​ណាម​សម្រាប់​ដំណាក់កាល ២០១៩ - ២០២៥ គឺសុក្រឹតនូវមូលដ្ឋានគ្រឹះនៃរដ្ឋាភិបាលអេឡិចត្រូនិក សំដៅលើក​កម្ពស់​ប្រសិទ្ធភាព​នូវសកម្មភាពរបស់ក្បាលម៉ាស៊ីនរដ្ឋបាលរដ្ឋ និងគុណភាពក្នុងការបម្រើប្រជាជន និង​សហគ្រាស​។
 
បង្កើត​ប្រព័ន្ធ​បញ្ជាណែនាំពីថ្នាក់មជ្ឈឹមចុះមកថ្នាក់មូលដ្ឋាន​

ដើម្បី​ជំរុញ​ការកសាង រដ្ឋាភិបាលអេឡិ​ចត្រូ​និក ឆ្ពោះ​ទៅ​រករដ្ឋាភិបាល​ឌីជីថល ខឿនសេដ្ឋកិច្ច និង​សង្គមឌីជីថល​នោះ នាថ្ងៃទី​​៧ ខែ​មិនា ឆ្នាំ​ ២០១៩ រដ្ឋាភិបាល​​បានចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ១៧ ស្ដីពីភារកិច្ច និងដំណោះស្រាយសំខាន់ៗនានា ក្នុងការ​អភិវឌ្ឍន៍​​ រដ្ឋាភិបាលអេឡិចត្រូនិក​សម្រាប់ដំ​ណាក់​កាល ២០១៩ - ២០២០ និងទិសដៅដល់ឆ្នាំ​ ២០២៥។ ក្នុងនោះ ​លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc ជាប្រធាននៃគណកម្មាធិការជាតិទទួលបន្ទុក រដ្ឋាភិបាល​អេឡិចត្រូនិក។ អាស្រ័យលើមូលដ្ឋាននេះ ក្រសួង ស្ថាប័ន និងខេត្ត ក្រុងនានាគឺ​សុទ្ធតែ​បាន​បង្កើត​គណកម្ម​កា​រទទួលបន្ទុកកសាង រដ្ឋាភិបាលអេឡិចត្រូនិក។ ពោលគឺ បង្កើតការ​ឯកភាព​គ្នាក្នុង​ការបញ្ជា​ណែនាំ​កសាង រដ្ឋាភិបាលអេឡិចត្រូនិកពីថ្នាក់មជ្ឈឹមចុះមកថ្នាក់មូកដ្ឋាន។ លោក Mai Tien Dung រដ្ឋមន្ត្រី និងជាប្រធាន​ខុទ្ធកាល័យរដ្ឋាភិបាលវៀតណាមបានអះអាងថា៖
 
“នេះគឺជាការ​ប្ដេជ្ញាចិត្តនយោបាយខ្ពស់របស់ប្រមុខរដ្ឋាភិបាល ខណៈដែលស​ង្កេតឃើញ​នូវផល​ប្រយោជន៍​ដ៏ធំធេង​ នៅពេលវៀតណាមឈានចូលខឿនសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល។ វៀតណាម​បាន​សិក្សា​រៀន​សូត្រ​បទ​ពិសោធន៍របស់ប្រទេសនានាក្នុងការកសាង រដ្ឋាភិបាលអេឡិចត្រូនិក ហើយទទួលបាន​ទ្ធផល​ជាជំហាន​ដំបូង​មួយចំនួនផងដែរ”។
 
ដាក់ឲ្យដំណើរការបណ្ដាកម្មវិធីផ្នែកទន់ដ៏មានផលប្រយោជន៍
 
នា​ឆ្នាំ ២០១៩ វៀតណាមបានដាក់ឲ្យដំណើរការប្រព័ន្ធចំនួន ៣ គឺ៖ បញ្ដាញតភ្ជាប់ឯកសារជាតិ  ប្រព័ន្ធ e- Cabinet (ប្រព័ន្ធព័ត៌មានបម្រើកិច្ចប្រជុំ និងដោះស្រាយការងាររបស់រដ្ឋាភិបាល) និង​ច្រក​សេវាកម្ម​សាធារ​ណៈជាតិ​។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីដាក់ឲ្យដំណើរការរដ្ឋាភិបាលអេឡិចត្រូនិក ខឿនរដ្ឋបាល​សារធារណៈ​ អេឡិចត្រូនិកនៅវៀតណាម ឆ្ពោះទៅរករដ្ឋាភិបាលគ្មានក្រដាសស្នាម ទំនើប ជំនាញ និងតម្លាភាព។​ លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានវាយតម្លៃថា៖
 
“ប្រព័ន្ធនេះ ​មិនត្រឹមតែជួយសន្សំសម្ចៃប្រាក់ចំណាយរដ្ឋបាល កាត់បន្ថយ ពេលវេលាដោះស្រាយឯកសារ ប៉ុណ្ណោះទេ ថែម​ទាំងជួយថ្នាក់ដឹកនាំស្ថាប័ននានាយល់ដឹងអំពីស្ថានភាពដោះស្រាយឯកសារនៅតាមប្រព័ន្ធ។ ការអនុវត្តប្រ​កបដោយជោគជ័យនូវការតភ្ជាប់ឯកសារពីថ្នាក់មជ្ឈឹម ដល់ចុះមកថ្នាក់ខេត្ត ក្រុង គឺជាមូលដ្ឋាន ​ដើម្បីអនុវត្តន៍ការតភ្ជាប់ឯកសារនានា បម្រើការដឹកនាំការសម្របសម្រួលរបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រី ​និងរដ្ឋអំណាចគ្រប់ជាន់ថ្នាក់”។
 
រាល់ការខិត​ខំប្រឹងប្រែងរបស់វៀតណាម ក្នុងការកសាង រដ្ឋាភិបាលអេឡិចត្រូនិក គឺទទួលបាន​ការ​វាយ​តម្លៃជា​វិជ្ជមាន​របស់សហគមន៍អន្តរជាតិ។ អនុរដ្ឋមន្ត្រី ក្រសួង អភិវឌ្ឍឌីជីថល ព័ត៌មានទំនាក់ទំនង និងទូរគ​មាន​គមន៍​សាធារណៈ នៃសហព័ន្ធរុស្ស៊ី លោក M.V. Manonow និងលោក Ki Byoung Kim ប្រធាន ផ្នែក រដ្ឋាភិបាល​អេឡិចត្រូ​និក​សាកកលលោក នៃក្រសួងសន្តិសុខ និងមហាផ្ទៃ កូរ៉េខាងត្បូងសុទ្ធតែបាន​វាយតម្លៃ​ខ្ពស់ចំពោះ​គោលដៅ​របស់​វៀតណាម ក្នុងការក្លាយទៅជាប្រទេសដែលមាន សន្ទស្សន៍អភិវឌ្ឍន៍ រដ្ឋាភិបាលអេឡិចត្រូនិក​នៅកម្រិតខ្ពស់​។
 
រដ្ឋាភិបាលវៀត​ណាមបានកំណត់ថា ការកសាងរដ្ឋាភិបាលអេឡិកត្រូនិក ឆ្ពោះទៅរករដ្ឋាភិបាលឌីជីថល សង្គមឌីជីថល និងខឿនសេដ្ឋកិច្ច​ឌីជីថល គឺជាអាទិភាពមួយ ក្នុងចំណោមអាទិភាពចម្បងក្នុងដំណាក់កាល ​២០​១៦-២០២០ដើម្បីបង្កើតមូលដ្ឋានគ្រឹះដ៏រឹង​មាំសម្រាប់​ការផ្ទេរប្ដូរ​ទៅជាឌីជីថល​ដ៏ទូលំទូលាយ​ក្នុងដំណាក់​កាល​ ២០២១-២០៣០ ។ ដូច្នេះ ការវិវឌ្ឍក្នុងការកសាងរដ្ឋាភិបាលអេឡិកត្រូនិកក្នុងឆ្នាំ ២០១៩ កំពុង​រួម​ចំណែក​ដល់​ការអនុវត្ត​បនីយកម្មគោលដៅពោលខាងលើ បើក​ឱកាសអភិវឌ្ឍន៍សម្រាប់វៀតណាម ជាជំហានៗ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top