• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំហរដ៏ឥតងាករេរបស់វៀតណាមគឺជំរុញនិងការពារសិទ្ធិមនុស្ស

ថ្លែងនៅកិច្ចសន្ទនាជាមួយស្នងការជាន់ខ្ពស់អ.ស.បទទួលបន្ទុកសិទ្ធិមនុស្ស កាលពីថ្ងៃទី២២ ខែមិថុនា ប្រធានគណៈប្រតិភូវៀតណាម លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានបញ្ជាក់នូវ គោលជំហរដ៏ឥតងាករេរបស់វៀតណាមគឺជំរុញនិង ការពារសិទ្ធិមនុស្ស; ហើយសម្ដែងការគាំទ្រចំពោះយន្តការសិទ្ធិមនុស្សរបស់អ.ស.ប ក៏ដូចជាការអនុវត្តកិច្ចសន្ទនាជាក់ស្ដែង មានលក្ខណៈស្ថាបនាអំពីបញ្ហាសិទ្ធិមនុស្ស ព្រមទាំងសង្កត់ធ្ងន់ដែរថា សិទ្ធិមនុស្សមិនគួរត្រូវធ្វើនយោបាយដើម្បីជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដែលមានអធិបតេយ្យភាព ឬដើម្បីរិះគន់លើប្រទេស ផ្សេងៗឡើយ។

ប្រធានគណៈប្រតិភូវៀតណាម លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai។ (រូបថត៖ TTXVN)


នៅទីស្នាក់ការអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុងហ្សឺណែវ (ប្រទេស ស្វីស) សម័យប្រជុំលើកទី៤៧របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បាន ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី១៥ ខែកក្កដា ដោយមានការចូលរួម របស់តំណាងនៃប្រទេសសមាជិកចំនួន៤៧និងប្រទេសសង្កេតការណ៍ចំនួនជាង១០០ រួមជាមួយអង្គការអន្តររដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាលផ្សេងៗទៀត។ គណៈប្រតិភូ វៀតណាមដឹកនាំដោយលោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានស្ថានបេស កកម្មវៀតណាមអមអ.ស.ប អង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិ ផ្សេងៗនៅទីក្រុងហ្សឺណែវបានចូលរួមកិច្ចប្រជុំ។

ថ្លែងនៅកិច្ចសន្ទនាជាមួយស្នងការជាន់ខ្ពស់អ.ស.បទទួលបន្ទុកសិទ្ធិមនុស្ស កាលពីថ្ងៃទី២២ ខែមិថុនា ប្រធានគណៈប្រតិភូវៀតណាម លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានបញ្ជាក់នូវគោលជំហរដ៏ឥតងាករេរបស់វៀតណាមគឺជំរុញនិង ការពារសិទ្ធិមនុស្ស; ហើយសម្ដែងការគាំទ្រចំពោះយន្តការសិទ្ធិមនុស្សរបស់អ.ស.ប ក៏ដូចជាការអនុវត្តកិច្ចសន្ទនាជាក់ស្ដែង មានលក្ខណៈស្ថាបនាអំពីបញ្ហាសិទ្ធិមនុស្ស ព្រមទាំងសង្កត់ធ្ងន់ដែរថា សិទ្ធិមនុស្សមិនគួរត្រូវធ្វើនយោបាយដើម្បីជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដែលមានអធិបតេយ្យភាព ឬដើម្បីរិះគន់លើប្រទេស ផ្សេងៗឡើយ។ លោកស្រីឯកអគ្គរដ្ឋទូតក៏បានជូនដំណឹងថា ក្នុងដំណើរការឆ្លើយតប នឹងជម្ងឺរាតត្បាតកូវីដ ១៩ វៀតណាមបានខិតខំប្រឹងប្រែងនៅកម្រិតខ្ពស់បំផុតដើម្បី ធានាការទទួលបានផលពីសិទ្ធិមនុស្សជាសារវ័ន្តរបស់ប្រជាពលរដ្ឋ ដោយមានអាទិ ភាពខ្ពស់បំផុតគឺការពារអាយុជីវិតនិងសុខភាពរបស់ប្រជាជន។

ក្នុងក្របខ័ណ្ឌសម័យប្រជុំលើកទី៤៧នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ប្រធានបទមួយក្នុងចំណោមប្រធានបទស្នូលរបស់វៀតណាមគឺសិទ្ធិមនុស្ស ក្នុងបរិបទនៃការប្រែ ប្រួលអាកាសធាតុ។ វៀតណាមគ្រោងនឹងចូលរួមរៀបចំកិច្ចពិភាក្សាជំនាញអំពីសិទ្ធិ របស់ជនចាស់ជរាក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ព្រមទាំងវៀតណាមនឹងតាង នាមក្រុមស្នូល (core group) រួមមានបង់ក្លាដែស ហ្វីលីពីននិងវៀតណាម ដើម្បីឧទ្ទេសនាមពីសេចក្ដីព្រាងនៃសេចក្ដីសម្រេចចិត្តឆ្នាំ២០២១ស្ដីពីការប្រែប្រួលអាកាសធាតុនិងសិទ្ធិមនុស្ស ដែលផ្ដោតសំខាន់ទៅលើក្រុមមនុស្សងាយរងគ្រោះ។ នេះជាសេចក្ដី សម្រេចចិត្តដែលត្រូវបានវៀតណាមនិងក្រុមស្នូល ឧទ្ទេសនាមជាប្រចាំឆ្នាំចាប់តាំងពី ឆ្នាំ២០១៤មក ដើម្បីក្រុមប្រឹក្សាសិទ្ធិមនុស្សពិនិត្យមើល ហើយអនុម័តដោយមាន ចំណុចស្នូលនៃឆ្នាំនីមួយៗ ឆ្ពោះទៅកាន់ប្រធានបទជាក់លាក់មួយ (ដូចជាសិទ្ធិកុមារ សិទ្ធិសុខភាព សិទ្ធិរបស់ជនអន្តោប្រវេសន៍ សិទ្ធិនារី ក្នុងបរិបទនៃការប្រែប្រួល អាកាសធាតុ)៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ស្នើឱ្យ Siemens ស្រាវជ្រាវផ្ទេរបច្ចេកវិទ្យា និងជំរុញនវានុវត្តន៍នៅវៀតណាម

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ស្នើឱ្យ Siemens ស្រាវជ្រាវផ្ទេរបច្ចេកវិទ្យា និងជំរុញនវានុវត្តន៍នៅវៀតណាម

នារសៀលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបលោក Roland Busch ប្រធាន និងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Siemens (សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់) ដែលកំពុងបំពេញទស្សនកិច្ច ការងារនៅវៀតណាម។

Top