• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញ “ការទូតសាធារណៈជនក្នុងយុគសម័យឌីជីថល”

នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅសម័យប្រជុំឯកទេសស្តីពីការទូតវប្បធម៌និងព័ត៌មានកិច្ចការបរទេសក្រោមប្រធានបទ “ការទូតសាធារណៈជនក្នុងយុគសម័យឌីជីថល”។
សម័យប្រជុំប្រធានបទ “ការទូតសាធារណៈក្នុងយុគសម័យឌីជីថល”។ រូបថត៖ vov

សម័យប្រជុំនេះស្ថិតក្នុងក្របខ័ណ្ឌនៃសន្និសីទការទូតលើកទី៣២ ហើយជាឱកាសសម្រាប់តំណាងក្រសួង ស្ថាប័ន និងស្ថានទូតវៀតណាមនៅឯបរទេស ជួបពិភាក្សាអំពីយន្តការ គោលនយោបាយនិងមធ្យោបាយក្នុងការកៀងគរធនធាន ក្នុងវិស័យការទូតវប្បធម៌នាពេលខាងមុខ។

នៅក្នុងជំនួបនេះ តំណាងស្ថានទូត និងស្ថានកុងស៊ុលវៀតណាមនៅបរទេសបានចែករំលែកបទពិសោធន៍របស់បណ្តាប្រទេសក្នុងវិស័យការទូតសាធារណៈជនលើវេទិកាឌីជីថល។ ទន្ទឹមនឹងនោះ ក្រសួង ស្ថាប័ននានាក៏បានវាយតំលៃលើតថភាពជាក់ស្តែងនៃការពង្រាយព័ត៌មានកិច្ចការបរទេស វិភាគការលំបាក ដកមេរៀនសម្រាប់វៀតណាម ព្រមទាំងផ្តល់អនុសាសន៍ក្នុងការប្រមូលផ្តុំធនធាន និងលើកកំពស់គុណភាពផលិតផលឌីជីថល លើកកំពស់ឋានៈរបស់វៀតណាម។ កិច្ចប្រជុំក៏បានពិភាក្សាអំពីយន្តការ គោលនយោបាយ និងមធ្យោបាយដើម្បីកៀរគរធនធានក្នុងវិស័យការទូតវប្បធម៌នាពេលខាងមុខផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

WTO បន្តអមដំណើរនិងគាំទ្រវៀតណាមក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ

WTO បន្តអមដំណើរនិងគាំទ្រវៀតណាមក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ

នាថ្ងៃទី១២ ខែកញ្ញា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ុង បានអញ្ជើញជួបជាមួយអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកស្រី Ngozi Okonjo។

Top