• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញ “ការតភ្ជាប់” ទាំង៥ក្នុងកិច្ចសហប្រតិបត្តិការវៀតណាម-កាហ្សាក់ស្ថាន

ក្នុងសុន្ទរកថា លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា សម្លឹងឆ្ពោះទៅអនាគត ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - កាហ្សាក់ស្ថាន គួរតែអនុវត្តន៍ដោយខ្លឹមសារសហប្រតិបត្តិការជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព ក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការខាងត្បូង - ខាងត្បូងរវាងអាស៊ីអាគ្នេយ៍ និងអាស៊ីកណ្តាល។

បន្តសកម្មភាពក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកាហ្សាក់ស្ថាន នារសៀលថ្ងៃទី ៦ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានអញ្ជើញទៅទស្សនា និងថ្លែងសុន្ទរកថាអំពីគោលនយោបាយរបស់វៀតណាមនៅបណ្ឌិត្យសភារដ្ឋបាល សាធារណៈក្រោមការដឹកនាំរបស់ប្រធានាធិបតីកាហ្សាក់ស្ថាន។

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម អញ្ជើញថ្លែងសុន្ទរកថាអំពីគោលនយោបាយរបស់វៀតណាមនៅបណ្ឌិត្យសភារដ្ឋបាលសាធារណៈកាហ្សាក់ស្ថាន។ (រូបថត៖ VNA)

ក្នុងសុន្ទរកថា លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា សម្លឹងឆ្ពោះទៅអនាគត ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - កាហ្សាក់ស្ថាន គួរតែអនុវត្តន៍ដោយខ្លឹមសារសហប្រតិបត្តិការជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព ក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការខាងត្បូង - ខាងត្បូងរវាងអាស៊ីអាគ្នេយ៍ និងអាស៊ីកណ្តាល។ លោកអគ្គលេខាបក្ស តូ ឡឹម បានចាត់ទុកថា ចាំបាច់ត្រូវជំរុញការតភ្ជាប់ទាំង ៥ ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ រួមមាន៖ ការតភ្ជាប់មនុស្ស; ការតភ្ជាប់សេដ្ឋកិច្ច; ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ - ដឹកជញ្ជូន; ការតភ្ជាប់គោលនយោបាយ; ការតភ្ជាប់អន្តរតំបន់។

“ការតភ្ជាប់មនុស្សរួមមានការតភ្ជាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ការតភ្ជាប់រវាងភ្នាក់ងារ និងការតភ្ជាប់រវាងប្រជាជននៃប្រទេសទាំងពីរ។ ក្នុងក្របខ័ណ្ឌនេះ ប្រទេសទាំងពីរត្រូវបង្កើនការសន្ទនានយោបាយជាប្រចាំ និងជាក់ស្ដែងក្នុងកម្រិតខ្ពស់ ជាពិសេសរវាងថ្នាក់ដឹកនាំកំពូលក៏ដូចជាលើក្របខ័ណ្ឌបក្ស រដ្ឋ រដ្ឋសភា និងរវាងប្រជាជនជាមួយប្រជាជន។ ភាគីទាំងពីរក៏គួរតែស្រាវជ្រាវបង្កើតយន្តការសន្ទនាថ្មី ដូចជា ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច-ពាណិជ្ជកម្ម វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន។ ទន្ទឹមនឹងនោះ ប្រទេសទាំងពីរត្រូវជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វប្បធម៌ សិល្បៈ និងអភិវឌ្ឍន៍ទេសចរណ៍ផងដែរ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top