• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញឲ្យម៉ាឡេស៊ីបង្កលក្ខណៈសម្រាប់ស្ថានទូតទៅសួរសុខទុក្ខអ្នកនេសាទវៀតណាមដោយផ្ទាល់

បច្ចុប្បន្ននេះ អាជ្ញាធរវៀតណាមក៏ដូចជាស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីកំពុងបន្តរក្សាទំនាក់ទំនងជាមួយភាគីម៉ាឡេស៊ី បង្កលក្ខណៈដោយអនុញ្ញាតឱ្យតំណាងស្ថានទូតទៅសាកសួរសុខទុក្ខអ្នកនេសាទវៀតណាមដែលត្រូវបានឃុំខ្លួនដោយផ្ទាល់ដោយដើម្បីស្វែងយល់ព័ត៌មាន។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang


នារសៀលថ្ងៃទី ២០ សីហា នៅឯសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសក្នុងការជម្រាបព័ត៌មានអំពីករណីដែល ស្ថាប័នប្រតិបត្តិច្បាប់លើសមុទ្ររបស់ម៉ាឡេស៊ី បណ្តេញតាមនាវានេសាទរបស់វៀតណាម បណ្តាលឲ្យអ្នកនេសាទ ១ នាក់ត្រូវស្លាប់ និងអ្នកនេសាទ ១៨ នាក់ផ្សេងទៀតត្រូវភាគីម៉ាឡេស៊ីចាប់ខ្លួន អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើកឡើងថា៖
វៀតណាមសូមសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះឧប្បត្តិហេតុដ៏ធ្ងន់ធ្ងរនេះនិងស្នើឱ្យអាជ្ញាធរម៉ាឡេស៊ីធ្វើការស៊ើបអង្កេតបំភ្លឺរឿងហេតុនេះនិងចាត់ការយ៉ាងត្រឹមត្រូវលើមន្ត្រីប៉ូលីស ដែលធ្វើឲ្យអ្នកនេសាទវៀតណាមស្លាប់ ហើយមិនទុកឲ្យសកម្មភាពនេះត្រូវកើតឡើងវិញ នាពេលអនាគតទាល់តែសោះ។ ទន្ទឹមជាមួយគ្នានេះ វៀតណាមស្នើឲ្យម៉ាឡេស៊ី ប្រព្រឹត្តដោយមនុស្សធម៌សម្រាប់អ្នកនេសាទនៅលើនាវាដែលត្រូវបានឃុំឃាំងជាបណ្តោះអាសន្ន និងដោះស្រាយបញ្ហាដែលទាក់ទងនឹងអ្នកនេសាទនិងនាវានេសាទវៀតណាម ដោយឈរលើស្មារតីមនុស្សធម៌ មិត្តភាព ស្របតាមច្បាប់អន្តរជាតិ ភាពជាដៃគូយុទ្ធសាស្ត្រនិងប្រទេសទាំងពីរជាសមាជិកសហគមន៍អាស៊ាន។

សូមគូសបញ្ជាក់ថា  បច្ចុប្បន្ននេះ អាជ្ញាធរវៀតណាមក៏ដូចជាស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី កំពុងបន្តរក្សាទំនាក់ទំនងជាមួយភាគីម៉ាឡេស៊ី ដើម្បីស្នើនូវព័ត៌មានជាក់លាក់អំពីករណីនេះ ក៏ដូចជាជំរុញឲ្យម៉ាឡេស៊ី បង្កលក្ខណៈដោយ អនុញ្ញាតឱ្យតំណាងស្ថានទូតទៅសាកសួរសុខទុក្ខអ្នកនេសាទវៀតណាមដែលត្រូវបានឃុំខ្លួនដោយផ្ទាល់ដោយដើម្បីស្វែងយល់ព័ត៌មាន៕

 

  តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top