• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញសម្ព័ន្ធក្រុមហ៊ុន Rosen Partners LLC របស់សហរដ្ឋអាមេរិក​អនុវត្តន៍​គម្រោង​វិនិយោគ​នៅវៀតណាម

លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមមានគោលនយោបាយជាច្រើន ហើយតែងតែបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនបរទេស។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ មានជំនួបជាមួយប្រធាន និងនាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Rosen Partners LLC (សហរដ្ឋអាមេរិក)

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (ទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក) នាថ្ងៃទី ៦ មិថុនាមានជំនួបជាមួយប្រធាន និងនាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Rosen Partners LLC (សហរដ្ឋអាមេរិក) ។

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានស្វាគមន៍សម្ព័ន្ធក្រុមហ៊ុនដែលបន្តយកចិត្តទុកដាក់សិក្សាស្រាវជ្រាវ និងពង្រីកសកម្មភាពវិនិយោគ អាជីវកម្មនៅវៀតណាម ជាពិសេសគឺផែនការអនុវត្តន៍គម្រោងមជ្ឈមណ្ឌលកម្សាន្តលំដាប់ពិភពលោក ដោយមានគោលដៅក្លាយជា “មេដែក”ទាក់ទាញ ភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាម។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមមានគោលនយោបាយជាច្រើន ហើយតែងតែបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនបរទេស។ លោកឯកអគ្គរដ្ឋទូតបានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុន Rosen Partners ពន្លឿនការផ្លាស់ប្តូរ ហើយអនុវត្តន៍គម្រោងវិនិយោគនារយៈពេលឆាប់ៗខាងមុខ ព្រមទាំងពង្រីកឋានៈ និងបណ្តាញទំនាក់ទំនងរបស់សម្ព័ន្ធក្រុមហ៊ុនក្នុងមជ្ឈដ្ឋានធុរកិច្ច ដើម្បីជំរុញការតភ្ជាប់ អំពាវនាវឱ្យមានការវិនិយោគរបស់សហរដ្ឋអាមេរិកបន្ថែមទៀតនៅវៀតណាម ជាពិសេសគឺលើវិស័យអាទិភាពបច្ចុប្បន្ន ដូចជា ឧស្សាហកម្ម semiconductor បញ្ញាសិប្បនិម្មិត និងថាមពលកកើតឡើងវិញ។

រីឯខ្លួនវិញ អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន លោក Daniel Rosen បានអះអាងថា ភាពស្វាហាប់នៃខឿនសេដ្ឋកិច្ចវៀតណាមបាននិងកំពុងបង្កើតភាពទាក់ទាញដ៏ធំធេងចំពោះអាជីវកម្មអាមេរិក។ លោកបានសង្កត់ធ្ងន់លើផែនការបន្តពង្រីកការវិនិយោគ ធ្វើអាជីវកម្មលើវិស័យផ្សេងទៀតដែលវៀតណាមចាប់អារម្មណ៍ ដូចជាបច្ចេកវិទ្យាខ្ពស់ និងសន្តិសុខតាមអ៊ីនធឺណិត ព្រមទាំងប្តេជ្ញាចិត្តនឹងធ្វើជាស្ពានតភ្ជាប់រវាងធុរកិច្ចអាមេរិក និងវៀតណាមនាពេលខាងមុខផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top