• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញទំនាក់ទំនងវៀតណាម-ស្លូវ៉ាគីឲ្យអភិវឌ្ឍន៍យ៉ាងជាក់ស្ដែង គ្រប់ជ្រុងជ្រោយនិងប្រកបដោយចីរភាព

នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាមលោក តូ ឡឹម បាន ទទួលជួបឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិស្លូវ៉ាគី លោក Robert Kaliňák ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចផ្លូវការរបស់លោកនៅប្រទេសវៀតណាម។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ទទួលជួបឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិស្លូវ៉ាគី លោក Robert Kaliňák។ (រូបថត៖ VNA)

លោកអគ្គលេខាបក្ស តូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបពិភាក្សាការងារវាងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Robert Kaliňák និងលោកនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់យ៉ាង រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម; អះអាងថា កិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ ដែលអនុវត្តន៍ដោយ ផ្អែកលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ ដែលចុះហត្ថលេខាក្នុងឆ្នាំ២០១៥ សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ដោយក្លាយ ជាសសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងទ្វេភាគី។

លោកអគ្គលេខាបក្សបានស្នើឱ្យ ភាគីទាំងពីរលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មការពារជាតិ ការហ្វឹកហ្វឺនយោធិន ការរក្សាសន្តិភាព ជាដើម។ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើឱ្យប្រទេសទាំងពីរលើកកម្ពស់ប្រសិទ្ធ ភាពនៃយន្តការពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ដើម្បីជំរុញ ទំនាក់ទំនងទ្វេភាគីឱ្យមានការអភិវឌ្ឍយ៉ាងជាក់ស្ដែង គ្រប់ជ្រុងជ្រោយ និងប្រកប ដោយចីរភាព។ ក្នុងពេលជាមួយគ្នានេះ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់បណ្ដា ក្រសួង ផ្នែក និងសហគ្រាសនៃប្រទេសទាំងពីរ ដើម្បីតភ្ជាប់ទំនាក់ទំនង និងពង្រីក កិច្ចសហប្រតិបត្តិការ នាំសេដ្ឋកិច្ច និងវិទ្យាសាស្ត្រ បច្ចេកវិទ្យាក្លាយជាសសរស្តម្ភ ក្នុងទំនាក់ទំនងទ្វេភាគី ក៏ដូចជាជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុង វិស័យវប្បធម៌ ការអប់រំ ទេសចរណ៍ និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន។

រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី លោក Robert Kaliňák បាន បញ្ជាក់ថា ស្លូវ៉ាគីត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការលើទិដ្ឋភាពជាច្រើនជាមួយ វៀតណាម ជាពិសេសក្នុងវិស័យការពារជាតិ។ ក្នុងពេលជាមួយគ្នានេះ លោកសង្ឃឹម ថា ភាគីទាំងពីរនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងអង្គការអន្តរជាតិ ក៏ដូចជា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប ដើម្បីជំរុញគំនិត ផ្តួចផ្តើមសហប្រតិបត្តិការថ្មីៗផងដែរ៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

ច្បាប់បញ្ញាសិប្បនិម្មិត ពង្រីកនវានុវត្តន៍

ច្បាប់បញ្ញាសិប្បនិម្មិត ពង្រីកនវានុវត្តន៍

នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី១០ រដ្ឋសភាវៀតណាម នីតិកាលទី១៥ សេចក្តីព្រាងច្បាប់ស្តីពីបញ្ញាសិប្បនិម្មិតត្រូវបានរដ្ឋាភិបាលដាក់ជូន រដ្ឋសភាជាលើកដំបូង ដោយបើកផ្លូវសម្រាប់បរិយាកាសនវានុវត្តន៍ប្រកបដោយ សុវត្ថិភាព និងបើកចំហ ដែលនាំបញ្ញាសិប្បនិម្មិត (AI) ក្លាយជាបច្ចេកវិទ្យាយុទ្ធសាស្ត្រ ចម្បងរបស់ប្រទេសវៀតណាម។

Top