• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញទំនាក់ទំនងរវាងវៀតណាមនិងសឹង្ហបុរី

នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ លេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្ស​មាតុភូមិវៀតណាមលោក Tran Thanh Man បានទទួលជួបសវនាការជាមួយនាយកប្រតិបត្តិសមាគមន៍ប្រជាជន​សឹង្ហបុរីលោក Desmond Tann ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។

នាយកប្រតិបត្តិសមាគមន៍ប្រជាជនសឹង្ហបុរីលោក Desmond Tann ទៅទស្សនា
បន្ទប់ប្រពៃណីរបស់មជ្ឈឹមរណសិ្សមាតុភូមិវៀតណាម (រូបថត៖ VOV)

ក្នុងជំនួបនេះ លោក Tran Thanh Man បានសង្កត់ធ្ងន់ថា ទំនាក់ទំនងមិត្តភាពនិងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានិងប្រកបដោយប្រសិទ្ធភាពលើវិស័យជាច្រើន។ ការជឿទុកចិត្តនិង​យោគយល់គ្នាទៅវិញទៅមកក៏កាន់តែកើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈការផ្លាស់ប្ដូរគណៈប្រតិភូនិង​ការជួបប្រាស្រ័យនៅគ្រប់ជាន់ថ្នាក់និងគ្រប់កាណាល់ផងដែរ។ លោក Tran Thanh Man មានគោលបំណងថា សមាគមន៍​ប្រជាជនសឹង្ហបុរីបន្តជំរុញស្ថាប័នមានសមត្ថកិច្ចនានារបស់សឹង្ហបុរី បង្កលក្ខណៈងាយស្រួលសំ​រាប់​សហគមន៍​ជនវៀតណាមដែលកំពុងរស់នៅ សិក្សារៀនសូត្រនិងធ្វើការនៅសឹង្ហបុរី។

រីឯខ្លួនវិញ លោក Desmond Tan បានអះអាងថា សមាគមន៍ប្រជាជនសឹង្ហបុរីនឹងបន្តខិតខំប្រឹងប្រែង ពង្រឹងនិង​ពង្រីកទំនាក់ទំនងមិត្តភាព ការយោគយល់គ្នានិងកិច្ចសហប្រតិបតិ្តការរវាងអង្គការទាំងពីរ រួមចំណែកអភិវឌ្ឍន៍​ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ និងចំណងមិត្តភាពសាមគ្គីភាពរវាងប្រជាជន​នៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ធនាគារចំនួន ១២ បានដាក់ឱ្យដំណើរការកញ្ចប់ឥណទានចំនួន ៤០៨.០០០ ពាន់លានដុងសម្រាប់សហគ្រាសធុនតូចនិងមធ្យម

ធនាគារចំនួន ១២ បានដាក់ឱ្យដំណើរការកញ្ចប់ឥណទានចំនួន ៤០៨.០០០ ពាន់លានដុងសម្រាប់សហគ្រាសធុនតូចនិងមធ្យម

រហូតមកដល់បច្ចុប្បន្ននេះ មានធនាគារចំនួន ១២ បានចុះឈ្មោះចូលរួមក្នុងកម្មវិធីឥណទានដែលឧបត្ថម្ភដល់កត្តាជំរុញកំណើន និងសហគ្រាសធុនតូច និងមធ្យម ដែលមានទំហំសរុបប្រហែល ៤០៨.០០០ ពាន់លានដុង (ជាង ១៥,៧ ពាន់លានដុល្លារអាមេរិក)។

Top