• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសហរដ្ឋអាមេរិកលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថាន

ក្នុងអំឡុងពេលបំពេញដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក គណៈប្រតិភូមានជំនួបធ្វើការជាមួយស្ថាប័នមួយចំនួនរបស់រដ្ឋសភា និងរដ្ឋាភិបាលសហព័ន្ធ សមាជិកព្រឹទ្ធសភា និងសភាជាន់ទាបអាមេរិកមួយចំនួន តំណាងរដ្ឋកាលីហ្វ័រញ៉ា និងសាកលវិទ្យាល័យ UC Berkeley ។
  គណៈប្រតិភូបានជួបពិភាក្សាជាមួយតណាងសភាជាន់ទាបសហរដ្ឋអាមេរិក។ រូបថត៖ daibieunhandan.vn  

គណៈប្រតិភូគណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថាននៃរដ្ឋសភា និងក្រុមសមាជិកសភាមិត្តភាពវៀតណាម-អាមេរិក ដឹកនាំដោយលោក Le Quang Huy ប្រធានគណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថាន ប្រធានក្រុមសភាវៀតណាម- អាមេរិក បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិកពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៨ ខែកញ្ញា។ ក្នុងអំឡុងពេលបំពេញដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក គណៈប្រតិភូមានជំនួបធ្វើការជាមួយស្ថាប័នមួយចំនួនរបស់រដ្ឋសភា និងរដ្ឋាភិបាលសហព័ន្ធ សមាជិកព្រឹទ្ធសភា និងសភាជាន់ទាបអាមេរិកមួយចំនួន តំណាងរដ្ឋកាលីហ្វ័រញ៉ា និងសាកលវិទ្យាល័យ UC Berkeley ។

នៅក្នុងជំនួបទាំងនេះ ភាគីទាំងពីរបានចែករំលែកព័ត៌មាន និងបទពិសោធន៍ជាច្រើនលើវិស័យនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ គាំទ្រការពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យផ្លាស់ប្តូរថាមពល និងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ការការពារបរិស្ថាន និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ហើយចាត់ទុកបញ្ហាទាំងនេះជាបញ្ហាសំខាន់នៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ទីក្រុងហាណូយជំរុញតម្រូវការទេសចរណ៍តាមរយៈមហោស្រពអាវផាយទេសចរណ៍ហាណូយ ឆ្នាំ ២០២២

ទីក្រុងហាណូយជំរុញតម្រូវការទេសចរណ៍តាមរយៈមហោស្រពអាវផាយទេសចរណ៍ហាណូយ ឆ្នាំ ២០២២

មហោស្រពអាវផាយទេសចរណ៍ហាណូយ ឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ២ ខែធ្នូ ដល់ថ្ងៃទី ៤ ខែធ្នូ) នៅតំបន់វិថីដើរថ្មើរជើងបឹង Hoan Kiem ផ្លូវ Hang Khay ផ្លូវ Hang Bai និងនៅបរិវេណវិមានស្ដេច Ly Thai To។

Top