នៅក្នុងបណ្ដាជំនួបនេះ ភាគីទាំងពីរបានឯកភាពនាំកិច្ចសហប្រតិបត្តិការសភា ក្លាយជាសសរស្តម្ភមួយក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈការជំរុញការផ្លាស់ ប្តូរគណៈប្រតិភូជាន់ខ្ពស់ គណៈកម្មាធិការជំនាញនៃរដ្ឋសភា និងការផ្លាស់ប្តូរសមាជិក សភា ព្រមទាំងបានឯកភាពលើការចរចា និងចុះហត្ថលេខាលើអនុស្សរណៈយោគ យល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរផងដែរ។
ភាគីទាំងពីរក៏បានឯកភាពបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព នូវយន្តការសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ បង្កើនសកម្មភាពផ្លាស់ប្តូរនៅគ្រប់ជាន់ថ្នាក់; លើកកម្ពស់ប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ "ភាពជាដៃគូ ដើម្បីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ"។ ក្នុងវិស័យសេដ្ឋកិច្ច ភាគីទាំងពីរបាន ឯកភាពបង្ហើយបញ្ជីមុខទំនិញនាំចេញសក្តានុពលចំនួន ៥០ ទៅកាន់ទីផ្សាររបស់គ្នា ទៅវិញទៅមកក្នុងពេលឆាប់ៗនេះ; ជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍តាមរយៈការ សម្រួលនីតិវិធីទិដ្ឋាការចូលក្នុងប្រទេសនីមួយៗ; លើកទឹកចិត្ត និងបង្កើតលក្ខខ័ណ្ឌ អំណោយផលសម្រាប់សហគ្រាសនៃប្រទេសទាំងពីរក្នុងការវិនិយោគលើវិស័យរថយន្តអគ្គិសនី ការកែច្នៃរ៉ែ គ្រឿងអេឡិចត្រូនិច គ្រឿងចក្រឧស្សាហកម្ម ប្រេងឧស្ម័ន ថាមពលកកើតឡើងវិញ សហ្វវែ គ្រឿងសង្ហារឹម។ លើសពីនេះ បង្កើនការចែករំលែក ព័ត៌មានទីផ្សារ ឱកាសនិងអនុគ្រោះវិនិយោគ រៀបចំគណៈប្រតិភូផ្សព្វផ្សាយ ក៏ដូចជា កិច្ចពិភាក្សានិងសិក្ខាសាលាអំពីការវិនិយោគផងដែរ៕