• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និង​ម៉ិកស៊ិក

ភាគីទាំងពីរសហការគ្នាប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ក៏ដូចជាបញ្ហាអាទិភាពផ្សេងទៀតអំពីសន្តិសុខនៃតំបន់ទាំងពីរ។
  ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញជួបពិភាក្សាតាមអនឡាញជាមួយប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋម៉ិកស៊ិកលោកស្រី Olga Sanchez Cordero  

នាយប់ថ្ងៃទី១៨ ខែកក្កដា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញជួបពិភាក្សាតាមអនឡាញជាមួយប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋម៉ិកស៊ិកលោកស្រី Olga Sanchez Cordero។

នៅក្នុងជំនួបពិភាក្សានេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានព្រឹទ្ធសភាម៉ិកស៊ិកបានចាត់ទុកថា រដ្ឋសភានៃប្រទេសទាំងពីរគប្បីជំរុញ ការលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលដល់សហគ្រាសនៃប្រទេសទាំងពីរជ្រៀតចូលទីផ្សារ និង ទាញយកអត្ថប្រយោជន៍ពីការអនុគ្រោះនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលប្រទេសទាំងពីរជាប្រទេសហត្ថលេខី សមស្របនឹងប្រៀបខ្លាំង និងតម្រូវការរបស់ប្រទេសនីមួយៗ បង្កើតលក្ខខ័ណ្ឌជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។ ភាគីទាំងពីរសហការគ្នាប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ក៏ដូចជាបញ្ហាអាទិភាពផ្សេងទៀតអំពីសន្តិសុខនៃតំបន់ទាំងពីរ។ ម៉ិកស៊ិកត្រៀមខ្លួនជាស្រេចជំរុញការចរចាលើកិច្ចព្រមព្រៀងនានាស្តីពីវិស័យគយ និងការអប់រំ។

ប្រធានរដ្ឋសភាទាំងពីរបានអះអាងថា នារយៈពេលខាងមុខ ភាគីទាំងពីរនឹងបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគឺថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋសភា គណៈកម្មាធិការជំនាញនានា និងក្រុមសមាជិកសភាមិត្តភាព ព្រមទាំង បង្កើនការផ្លាស់ប្តូរបទពិសោធន៍រវាងគណៈកម្មាធិការខាងការងារនីតិប្បញ្ញត្តិ ជាពិសេសគឺចំពោះបញ្ហាសកលដូចជា ការអភិវឌ្ឍប្រកបដោយចីរភាព ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរថាមពល ការការពារសន្តិភាព និងសន្តិសុខពិភពលោក តំបន់ ពាណិជ្ជកម្មសេរីដោយផ្អែកលើច្បាប់។ ភាគីទាំងពីរបានឯកភាពគ្នារក្សាការពិគ្រោះយោបល់ ការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅយន្តការសហប្រតិបត្តិការពហុភាគី វេទិកាសភាតំបន់ និងអន្តរជាតិផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានាធិបតីនៃសាធារណរដ្ឋហ្គីណេ-ប៊ីស្សាបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមដោយជោគជ័យ

ប្រធានាធិបតីនៃសាធារណរដ្ឋហ្គីណេ-ប៊ីស្សាបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមដោយជោគជ័យ

នារសៀលថ្ងៃទី ៨ ខែកញ្ញា ប្រធានាធិបតីនៃសាធារណរដ្ឋ Guinea-Bissau លោក Umaro Sissoco Embaló និងភរិយាបានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ដោយជោគជ័យ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែកញ្ញា តាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមនិងភរិយា។

Top