• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ រវាងរដ្ឋធានីនៃ​ប្រទេស​ទាំង​ពីរ​ ​វៀតណាម និងអេហ្ស៊ីប

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅអេហ្ស៊ីប ចាប់ពីថ្ងៃទី ១៥ - ១៩ ខែតុលា គណៈប្រតិភូទីក្រុងហាណូយ ដឹកនាំដោយលោក Nguyen Van Phong អនុលេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ បានជួបសន្ទនាជាមួយលោក Khaled Abdel A'al អភិបាលរដ្ឋធានី Cairo ។
  លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Nguyen Van Phong និងអភិបាលទីក្រុង Cairo លោក Khaled Abdel A'al ចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ។ (រូបថត៖ Nguyễn Trường/TTXVN)  

ក្នុងជំនួបជាមួយអភិបាលរដ្ឋធានី Cairo លោក Nguyen Van Phong បានឧទ្ទេសនាមអំពីយន្តការ និងគោលនយោបាយទាក់ទាញវិនិយោគរបស់ទីក្រុងហាណូយ ហើយសង្ឃឹមថាអភិបាលទីក្រុង Cairo យកចិត្តទុកដាក់ និងគាំទ្ររដ្ឋធានីទាំងពីរ ឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីការបង្កើតទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែង ក្នុងឱកាសរំលឹកខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអេហ្ស៊ីបឆ្នាំ ២០២៣។ លោក Nguyen Van Phong បានស្នើឲ្យទីក្រុងហាណូយ និង Cairo ពិចារណាលើការជំរុញសកម្មភាពជួបប្រាស្រ័យ ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់វាងភាគីទាំងពីរ សម្របសម្រួលរៀបចំព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ និងសិល្បៈនានា សំដៅលើកកំពស់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋធានីទាំងពីរនាពេលខាងមុខ។

វាយតំលៃខ្ពស់ចំពោះមតិយោបល់ និងសំណូមពររបស់ទីក្រុងហាណូយ លោក Khaled Abdel A'al បានអះអាងថា Cairo បានត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀតជាមួយទីក្រុងហាណូយលើគ្រប់វិស័យ ជាពិសេសក្នុងការបង្កើតលក្ខខណ្ឌ សម្រាប់ភាគីទាំងពីរអាចឈានដល់ការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាផ្លូវការក្នុង ឆ្នាំ ២០២៣។

ក្នុងឱកាសនេះ អនុលេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Nguyen Van Phong និងអភិបាលទីក្រុង Cairo លោក Khaled Abdel A'al បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ ដោយឯកភាពថា ទីក្រុងហាណូយ និង Cairo នៅមានឱកាស និងសក្តានុពល់ជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការដែលចាំបាច់ត្រូវបានជំរុញយ៉ាងខ្លាំង នាពេលខាងមុខ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាំវៀតណាមក្លាយជាប្រទេសរឹងមាំសម្រាប់ការចាប់ផ្តើមអាជីវកម្មនិងការច្នៃប្រឌិត

នាំវៀតណាមក្លាយជាប្រទេសរឹងមាំសម្រាប់ការចាប់ផ្តើមអាជីវកម្មនិងការច្នៃប្រឌិត

កាលពីយប់មិញ នៅខេត្ត Binh Duong នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចូលរួមកម្មវិធីសញ្ញាសម្គាល់ Techfest ២០២២។

Top