• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញកិច្ចសហប្រតិបត្តិការរវាងអធិការកិច្ចរដ្ឋាភិបាលវៀតណាម និងក្រសួងអធិការកិច្ចកម្ពុជា

នាព្រឹកថ្ងៃទី១០ មិថុនា នៅទីក្រុងហាណូយ អគ្គអធិការរដ្ឋាភិបាលវៀតណាម លោក Doan Hong Phong បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍និងជំនួបធ្វើការជាមួយគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចកម្ពុជា។
អគ្គអធិការរដ្ឋាភិបាលវៀតណាម លោក Doan Hong Phong និងលោក ហួត ហាក់រដ្ឋមន្ត្រីក្រសួងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។ (រូបថត៖ VNA)
ថ្លែងមតិក្នុងជំនួបនេះ អគ្គអធិការរដ្ឋាភិបាលវៀតណាម លោក Doan Hong Phong បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចការងាររបស់លោករដ្ឋមន្ត្រី ហួត ហាក់ និងគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងអធិការកិច្ចកម្ពុជា មកវៀតណាមលើកនេះ គឺជាការបង្ហាញយ៉ាងរស់រវើកនៃទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពល្អប្រសើររវាងអធិការកិច្ចរដ្ឋាភិបាលវៀតណាម និងក្រសួងអធិការកិច្ចកម្ពុជា ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។ អគ្គអធិការរដ្ឋាភិបាល លោក Doan Hong Phong ជឿជាក់ថា ផ្នែកអធិការកិច្ចនៃ ប្រទេសទាំងពីរនឹងបន្តពង្រឹងទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរ កិច្ចសហប្រតិបត្តិការ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព។
រីឯខ្លួនវិញលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចកម្ពុជា ក៏សម្ដែងជំនឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ ទំនងរវាងប្រទេសទាំងពីរ។ តាមរយៈជំនួបធ្វើការនេះ ការអនុវត្តអនុស្សារណៈនៃការ យោគយល់គ្នារវាងស្ថាប័នអធិការកិច្ចទាំងពីរនឹងសម្រេចបាននូវជោគជ័យថ្មីៗ និងធំធេងជាច្រើនទៀត។
បន្ទាប់ពីពិធីទទួល អគ្គអធិការកិច្ចរដ្ឋាភិបាលវៀតណាមបានជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងអធិការកិច្ចកម្ពុជា។ ភាគីទាំងពីរក៏បានចុះហត្ថ លេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារ ទាំងពីរផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top