• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអ៊ូហ្គង់ដាឱ្យកាន់តែស៊ីជម្រៅ និង​ប្រកបដោយ​ប្រសិទ្ធភាព

នាព្រឹក ថ្ងៃទី ២៤ ខែវិច្ឆិកា ក្រោយពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការនៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីលោក Yoweri Kaguta Museveni។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងប្រធានាធិបតី លោក Yoweri Kaguta Museveni។ (រូបថត៖ VNA)

តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ប្រធានាធិបតីអ៊ូហ្គង់ដាលោក Yoweri Kaguta Museveni បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អ៊ូហ្គង់ដា អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២។ នាព្រឹក ថ្ងៃទី ២៤ ខែវិច្ឆិកា ក្រោយពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការនៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីលោក Yoweri Kaguta Museveni។

នៅក្នុងជំនួសន្ទនា ប្រធានរដ្ឋលោក Nguyen Xuan Phuc បានស្នើឱ្យអ៊ូហ្គង់ដា ជួយសម្រួលដល់ការនាំចេញ និងនាំចូលមុខទំនិញ ដែលជាប្រៀបខ្លាំងរបស់ភាគីនីមួយៗ ក្នុងនោះ វៀតណាមនាំចូលកប្បាស និងឈើពីអ៊ូហ្គង់ដា ហើយអ៊ូហ្គង់ដានាំចូលស្បៀងអាហារ ម្ហូបអាហារកែច្នៃ វាយនភណ្ឌកាត់ដែរ សម្ភារៈសំណង់ មធ្យោបាយដឹកជញ្ជូន គ្រឿងបន្លាស់ ឧបករណ៍ទូរគមនាគមន៍ពីវៀតណាម។ លោកប្រធានរដ្ឋមានជំនឿជាក់ថា អ៊ូហ្គង់ដានឹងទទួលរៀបចំកិច្ចប្រជុំជាន់ខ្ពស់នៃចលនាមិនចូលបក្សសម្ព័ន្ធឆ្នាំ ២០២៣ ប្រកបដោយជោគជ័យ ក៏ដូចជាសម្រេចតួនាទីជាប្រធានចលនាមិនចូលបក្សសម្ព័ន្ធ អាណត្តិ ២០២៣-២០២៦ យ៉ាងល្អប្រសើរ។

ជាការឆ្លើយតប ប្រធានាធិបតីអ៊ូហ្គង់ដាលោក Yoweri Kaguta Museveni បានអបអរសាទរវៀតណាម ដែលជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអាណត្តិ ២០២៣ - ២០២៥។ លោកមានជំនឿជាក់ថា វៀតណាមនឹងបន្តរួមវិភាគទានប្រកបដោយប្រសិទ្ធភាពក្នុងការខិតខំប្រឹងប្រែងធានាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាលើទិសដៅជាក់លាក់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាព។ ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រីកប្រពៃណីសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ គាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសគឺអង្គការសហប្រជាជាតិ និងចលនាមិនចូលបក្សសម្ព័ន្ធ ហើយជួយគ្នាទៅវិញទៅមក ដើម្បីបង្កើតទំនាក់ទំនងជាមួយអង្គការក្នុងតំបន់ដូចជាសហគមន៍អាហ្វ្រិកខាងកើត (EAC) និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

ក្រោយពីកិច្ចសន្ទនា ថ្នាក់ដឹកនាំទាំងពីរបានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន រួមមាន៖ កិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ និង អនុស្សរណៈនៃការយោគយល់គ្នាចំនួន ៤ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការទូត ការអប់រំ ព័ត៌មាន ផ្សព្វផ្សាយ និងបច្ចេកវិទ្យាកសិកម្ម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top