• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងសិង្ហបុរី

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក Vuong Dinh Hue។
  ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋសិង្ហបុរី Tan Chuan-Jin (ប្រភព៖ Todayonline)  

ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធានរដ្ឋសភានៃសាធា រណៈរដ្ឋសិង្ហបុរី Tan Chuan-Jin និងគណៈប្រតិភូរដ្ឋសភានៃសាធារណៈរដ្ឋសឹង្ហបុរីប្រព្រឹត្តទៅក្នុងបរិបទ នៃទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្ររវាង វៀត ណាមនិងសិង្ហបុរីកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើ វិស័យនានា រួមទាំងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងរដ្ឋសភានៃប្រទេសទាំងពីរនាពេលកន្លងមក។

ដំណើរទស្សនកិច្ចនេះក៏ជាសកម្មភាព គោលនយោបាយការបរទេសដ៏សំខាន់រវាងរដ្ឋសភាវៀតណាម និងរដ្ឋសភានៃសាធារណៈរដ្ឋសិង្ហបុរី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ រួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរឆ្ពោះទៅកាន់ខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ១០ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០២៣ ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top