• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងស្វីស

គណៈប្រតិភូជាង ២០០ នាក់បានចូលរួមវេទិកាសេដ្ឋកិច្ចស្វីស - វៀតណាម (SVEF) ឆ្នាំ២០២៤ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ៤ ខែមិថុនា នៅប្រទេសស្វីស។ វេទិកានេះត្រូវបានស្ថានទូតវៀតណាមប្រចាំនៅស្វីស និងវេទិកាសេដ្ឋកិច្ចស្វីស-វៀតណាម (SVEF)សម្របសម្រួលរៀបចំឡើង។

វេទិកាបានផ្តោតការពិភាក្សាលើប្រធានបទ រួមមាន៖ គោលនយោបាយគាំទ្រកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍ; តួនាទី និងសក្តានុពលនៃកិច្ចសហប្រតិបត្តិការវៀតណាម-ស្វីសលើវិស័យសំខាន់ៗ; ឱកាស និងសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យហិរញ្ញវត្ថុ និងការវិនិយោគចាប់ផ្តើមអាជីវកម្ម។

សម័យពិភាក្សាក្រោមអធិបតីភាពរបស់លោកបណ្ឌិត Philipp Rösler អតីតនាយកវេទិកាសេដ្ឋកិច្ចពិភពលោក និងជាប្រធាន SVEF បានផ្តោតលើគោលនយោបាយគាំទ្រ និងជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងស្វីស។ រូបថត៖ TTXVN

សម័យពិភាក្សានេះមានការចូលរួមពីមន្ត្រី និងថ្នាក់ដឹកនាំជាច្រើននៃរដ្ឋាភិបាលស្វីស ក៏ដូចជាតំណាងក្រុមហ៊ុននិងសាជីវកម្មធំៗរបស់ប្រទេសនេះផងដែរ។ ក្នុងសម័យពិភាក្សា គណៈប្រតិភូបានពិភាក្សាអំពីគោលនយោបាយគាំទ្រនិងជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគរវាងវៀតណាមនិងស្វីស; ចែករំលែកសក្តានុពល ប្រៀបខ្លាំង និងតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការ គោលនយោបាយទាក់ទាញវិនិយោគរបស់ខេត្តក្រុងនានានៅវៀតណាម សក្ដានុពលនិងអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងប្រទេសសមាជិកសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប - EFTA (Iceland, Lichtenstein, Switzerland និងន័រវែស)។

លើសពីនេះ គណៈប្រតិភូក៏បានចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីទីផ្សារ ស្តង់ដារអាជីវកម្ម គោលនយោបាយនវានុវត្តន៍ ការវិនិយោគ ថាមពលកកើតឡើងវិញ បច្ចេកវិទ្យាហិរញ្ញវត្ថុនិងជំរុញស្មារតីចាប់ផ្តើមអាជីវកម្ម ក៏ដូចជាការប្រឹក្សាច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងអាជីវកម្មនៃប្រទេសទាំងពីរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ធ្វើឱ្យទំនាក់ទំនងវៀតណាម-អូស្ត្រាលីក្លាយជាគំរូសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ធ្វើឱ្យទំនាក់ទំនងវៀតណាម-អូស្ត្រាលីក្លាយជាគំរូសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

វៀតណាម និងអូស្ត្រាលីត្រូវកសាង និងអនុវត្តយុទ្ធសាស្ត្ររយៈពេលវែង សម្រាប់ភ្ជាប់ទំនាក់ទំនងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយចាត់ទុកថា នេះជាសសរស្តម្ភថ្មីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាមនិងអូស្ត្រាលី។

Top