• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ក្នុងក្របខ័ណ្ឌនៃកម្មវិធីការងារនៅប្រទេសទុយនីស៊ីចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែមិថុនា ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសអាល់ហ្សេរី ដែលក៏គ្របដណ្តប់ប្រទេសទុយនីស៊ីផងដែរ ដឹកនាំដោយទីប្រឹក្សាពាណិជ្ជកម្ម Hoang Duc Nhuan បានសម្របសម្រួលជាមួយសហព័ន្ធឧស្សាហកម្ម ពាណិជ្ជកម្ម និងសិប្បកម្មទុយនីស៊ី (UTICA) ដើម្បីរៀបចំសន្និសីទពាណិជ្ជកម្មមួយដែលរួមបញ្ចូលគ្នាដោយផ្ទាល់ និងតាមអ៊ីនធឺណិតរវាងអាជីវកម្មមកពីភាគីទាំងពីរ។

សន្និសីទនេះមានការចូលរួមពីអាជីវកម្មចំនួន ៣០ មកពីប្រទេសទាំងពីរ។ បច្ចុប្បន្ន ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងសហគមន៍អាជីវកម្មនៃប្រទេសទាំងពីរគឺបើកចំហរ និងចម្រុះ។ វិស័យសំខាន់ៗដែលបានកំណត់រួមមាន៖ ឧស្សាហកម្មកែច្នៃអាហារ គ្រឿងបន្លាស់អេឡិចត្រូនិច វាយនភណ្ឌ បច្ចេកវិទ្យាព័ត៌មាន ថាមពលកកើតឡើងវិញ សេវាកម្មដឹកជញ្ជូន និងសេដ្ឋកិច្ចឌីជីថល។ នៅក្នុងសន្និសីទ អាជីវកម្មមកពីភាគីទាំងពីរក៏បានសួរសំណួរជាច្រើនអំពីផលិតផលសក្តានុពល គោលនយោបាយពាណិជ្ជកម្ម នីតិវិធីទិដ្ឋាការ ផ្លូវហោះហើរសំខាន់ៗ ការគាំទ្រពីកម្រិតរដ្ឋាភិបាល។ល។ ហើយសំណួរទាំងនេះត្រូវបានគណៈរៀបចំផ្តល់ចម្លើយយ៉ាងសមស្រប។ តំណាងមកពី UTICA បានឲ្យដឹងថា នឹងសិក្សាពីលទ្ធភាពនៃការរៀបចំគណៈប្រតិភូអាជីវកម្មមកកាន់ប្រទេសវៀតណាម ដើម្បីចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្ម និងពិព័រណ៍អន្តរជាតិសំខាន់ៗជាច្រើននៅឆ្នាំនេះ។ នៅក្នុងឱកាសនេះ ការិយាល័យពាណិជ្ជកម្មវៀតណាមបានដាក់តាំងបង្ហាញកាតាឡុក និងគំរូផលិតផលពីអាជីវកម្មវៀត ណាម ហើយបានអញ្ជើញប្រតិភូឱ្យទទួលទានផលិតផលកាហ្វេវៀតណាមនៅទីស្នាក់ការកណ្តាល UTICA។ ក្នុងអំឡុងពេលនេះ អាជីវកម្មទុយនីស៊ីជាច្រើនបានរកឃើញដៃគូដើម្បីពិភាក្សាលទ្ធភាពនៃការនាំចូលកាហ្វេឆៅ គ្រឿងទេស អង្ករ អាហារសមុទ្រ ក្រដាស និងសម្ភារៈប្លាស្ទិកឆៅ។

ក្នុងអំឡុងពេលដែលលោកនៅទុយនីស៊ី ទីប្រឹក្សាពាណិជ្ជកម្ម Hoang Duc Nhuan បានជួបពិភាក្សាជាមួយនាយកដ្ឋានពាណិជ្ជកម្មទុយនីស៊ី និងសហព័ន្ធសហគ្រាសធុនតូច និងមធ្យមទុយនីស៊ី ព្រមទាំងបានចូលរួមពិព័រណ៍ឧស្សាហកម្មម្ហូបអាហារអន្តរជាតិអាហ្វ្រិកឆ្នាំ ២០២៦ ផងដែរ៕

តាម​ vovworld.vn/km-KH

គយវៀតណាមធ្វើជាសហប្រធានកិច្ចចរចាសំដៅធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀង AKFTA

គយវៀតណាមធ្វើជាសហប្រធានកិច្ចចរចាសំដៅធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀង AKFTA

វៀតណាមទទួលបន្ទុកតួនាទីជាសហប្រធានតំណាងឱ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងក្រុមចរចាស្តីពីការសម្របសម្រួលគយ និងពាណិជ្ជកម្ម ក្នុងក្របខ័ណ្ឌនៃសម័យចរចាជុំទីមួយ ដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េខាងត្បូង (AKFTA) ដែលបានធ្វើឡើងចាប់ពីថ្ងៃទី ១០-១២ ខែមិថុនា នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

Top