• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងម៉ាឡេស៊ី

នាព្រឹកថ្ងៃទី ២០ មិនា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Saifuddin Abdullah ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
  រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son (ស្តាំ) និងរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Saifuddin Abdullah (រូបថត៖ hanoimoi.com.vn)  

នៅក្នុងកិច្ចពិភាក្សាការងារ រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាអំពីការងារត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Ismail Sabri Yaakob ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែមីនា; ទិសដៅពង្រឹងការសម្របសម្រួលគ្នារវាងក្រសួងការបរទេសទាំងពីរ ដើម្បីរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងម៉ាឡេស៊ី រួមជាមួយនឹងបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នា ។ រដ្ឋមន្ត្រីទាំងពីរបានឯកភាពសហការយ៉ាងជិតស្និទ្ធ និងសម្របសម្រួលគ្នាជាមួយស្ថាប័នពាក់ព័ន្ធនៃប្រទេសនីមួយៗ ដើម្បីបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកំណត់ហេតុនៃសម័យប្រជុំលើកទី ៦ នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស រវាងប្រទេសទាំងពីរនាខែវិច្ឆិកា ឆ្នាំ២០២១ ក៏ដូចជាកម្មវិធីសកម្មភាពដំណាក់កាល ២០២១ - ២០២៥ និងអនុវត្តន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ម៉ាឡេស៊ី។ រដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពគ្នាលើទិសដៅដ៏សំខាន់ៗ ដើម្បីរៀបចំសកម្មភាពអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២៣ ខាងមុខ។

ស្តីពីបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា រដ្ឋមន្ត្រីទាំងពីរបានអះអាងថានឹងបន្តសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធនៅអង្គការអន្តរជាតិ តំបន់ និងវេទិកានានាដូចជាអង្គការសហប្រជាជាតិ APEC និងអាស៊ាន ព្រមទាំងពង្រឹងសាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាយុទ្ធសាស្ត្រក្នុងតំបន់ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគាំទ្រការជំរុញការអនុវត្តក្របខ័ណ្ឌសកម្មភាព Sendai ស្តីពីការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ

វៀតណាមគាំទ្រការជំរុញការអនុវត្តក្របខ័ណ្ឌសកម្មភាព Sendai ស្តីពីការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ

ថ្លែងមតិនៅកិច្ចប្រជុំ លោក ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការ សហប្រជាជាតិបានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលរង ផលប៉ះពាល់ខ្លាំងបំផុតដោយគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ នៅលើពិភពលោក វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអនុវត្ត ការសន្យាជាសកលដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។

Top