• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញការអភិវឌ្ឍវេទិកាវិទ្យុផ្សាយសម្លេងឌីជីថលនិងវេទិកាទូរទស្សន៍ឌីជីថលជាតិ

នារសៀលថ្ងៃទី ២៣ ខែកញ្ញា នៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិងទូរគមនាគមន៍បានសម្របសម្រួលជាមួយវិទ្យុសម្លេងវៀតណាម និងទូរទស្សន៍ វៀតណាមរៀបចំសិក្ខាសាលា “ជំរុញការអភិវឌ្ឍវេទិការវិទ្យុសម្លេងឌីជីថល និងវេទិកាទូរទស្សន៍ឌីជីថលជាតិ”។
  អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាម លោក Vu Hai Quang ថ្លែងក្នុងសិក្ខាសាលា (រូបថត៖ VOV)  

ថ្លែងមតិនៅទីនេះ អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាម លោក Vu Hai Quang បានឲ្យដឹងថា ការបង្កើតវេទិកាឌីជីថលជាតិសម្រាប់វិទ្យុសម្លេងឌីជីថលតាមអ៊ីនធឺណិត វេទិកាវិទ្យុឌីជីថលជាតិមានគោលបំណងផ្តល់នូវបណ្តាញផ្សាយពេញលេញនៃវិទ្យុសម្លេងវៀតណាម និងស្ថានីយ៍វិទ្យុរបស់ ខេត្ត និងទីក្រុងនានាក្នុងប្រទេសវៀតណាម។ វេទិកាវិទ្យុសម្លេងឌីជីថលជាតិ ជួយ សាធារណជនក្នុងការស្តាប់ និងស្តាប់ឡើងវិញ នូវប៉ុស្តិ៍វិទ្យុនៅក្នុងប្រទេសវៀតណាមគ្រប់ពេលវេលា គ្រប់ទីកន្លែង សូម្បីតែសម្រាប់អ្នកស្តាប់នៅក្រៅប្រទេស និងជនបរទេសក៏ដោយ។

  សិក្ខាសាលា "ជំរុញការអភិវឌ្ឍវិទ្យុសម្លេងឌីជីថល និងវេទិកាទូរទស្សន៍ឌីជីថលជាតិ" (រូបថត៖ VOV)  

“ស្ថានីយ៍វិទ្យុនិងទូរទស្សន៍ទូទាំងប្រទេស ក៏កំពុងសម្របសម្រួលខ្លឹមសារនៅលើកម្មវិធីអ៊ីនធឺណិតផងដែរ។ ការផ្លាស់ប្តូរឌីជីថល បើយើងអាចធ្វើបាន នឹងនាំមកនូវផលប្រយោជន៍ច្រើន ទីមួយ នឹងកាត់បន្ថយការវិនិយោគដែលខ្ចាត់ខ្ចាយ និងបែកខ្ញែក ព្រោះបើគ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍ បានវិនិយោគលើប្រព័ន្ធផ្សេង។ ទីពីរ នៅពេលផ្តោតលើប្រព័ន្ធតែមួយ វានឹងទាក់ទាញទស្សនិកជន និងសាធារណៈជនយ៉ាងច្រើនសម្រាប់កម្មវិធី ឬហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ បន្ទាប់គឺនៅពេលដែលយើងប្រមូលផ្តុំកម្មវិធីវិទ្យុ និងទូរទស្សន៍របស់ប្រទេសទាំងមូល យើងអាចប្រើប្រាស់ទិន្នន័យតែមួយជាមួយគ្នា ដែលជាខ្លឹមសារមួយនៃបដិវត្តន៍ ៤.០ ដែលយើងតែងតែប្រើប្រាស់ហៅថា BigData”

អគ្គនាយករងវិទ្យុសម្លេងវៀតណាម លោក Vu Hai Quang បានសង្កត់ធ្ងន់ថា៖ វិទ្យុសម្លេងវៀតណាមកំពុងកសាងគម្រោងវេទិកាវិទ្យុឌីជីថលជាតិ ហើយរំពឹងថានឹងដាក់ឱ្យដំណើរការជាផ្លូវការនៅត្រីមាសទី៣ ឆ្នាំ ២០២៣៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាំវិស័យកសិកម្មក្លាយជាវិស័យសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងនីហ្សេរីយ៉ា

នាំវិស័យកសិកម្មក្លាយជាវិស័យសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងនីហ្សេរីយ៉ា

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរត្រូវធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីនាំយកកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ខ្លឹមសារ និងប្រសិទ្ធភាព។

Top