• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញការអភិវឌ្ឍទំនាក់ទំនងវៀតណាម - បុរីវ៉ាទីកង់

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Pham Binh Minh បានសង្កត់ធ្ងន់ថា តាមរយៈដំណើរទស្សនកិច្ចនិងជំនួបពិភាក្សារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរ កិច្ចប្រជុំនៃក្រុមការងារចម្រុះវៀតណាម - បុរីវ៉ាទីកង់ បានរួមចំណែកពង្រឹងនិងបំពេញផលប្រយោជន៍រួមរបស់ភាគីទាំងពីរ ក៏ដូចជា ផលប្រយោជន៍របស់សហគមន៍កាតូលិកនៅវៀតណាម។

  អនុរដ្ឋមន្ត្រីការបរទេសលោក Ha Kim Ngoc ទទួលជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសបុរីវ៉ាទីកង់ Miroslaw Stanislaw Wachowski (រូបថត៖ TTXVN)  

នាថ្ងៃទី ២២ មេសា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួបអនុរដ្ឋមន្ត្រីការបរទេសបុរីវ៉ាទីកង់ ម៉ុងសេញ័រ (Monsignor) Miroslaw Wachowski ក្នុងឱកាសដែលលោកមកបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីចូលរួមនិងធ្វើជាសហប្រធានកិច្ចប្រជុំជុំទី ៩ នៃក្រុមការងារចម្រុះវៀតណាម-បុរីវ៉ាទីកង់។

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Pham Binh Minh បានសង្កត់ធ្ងន់ថា តាមរយៈដំណើរទស្សនកិច្ចនិងជំនួបពិភាក្សារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរ កិច្ចប្រជុំនៃក្រុមការងារចម្រុះវៀត ណាម - បុរីវ៉ាទីកង់ បានរួមចំណែកពង្រឹងនិងបំពេញផលប្រយោជន៍រួមរបស់ភាគីទាំងពីរ ក៏ដូចជា ផលប្រយោជន៍របស់សហគមន៍កាតូលិកនៅវៀតណាម។ លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានស្នើឲ្យបុរីវ៉ាទីកង់ បន្តការយកចិត្តទុកដាក់និងណែនាំ សហគមន៍កាតូលិកវៀតណាមកាន់តែជិតស្និទ្ធជាមួយគ្នា រួមដំណើរជាមួយប្រទេសជាតិ គោរពច្បាប់ រួមចំណែកលើកកំពស់រូបភាពដ៏ល្អនៃសាសនាកាតូលិកវៀតណាមនិងជំរុញការអភិវឌ្ឍទំនាក់ទំនងវៀតណាម - បុរីវ៉ាទីកង់។ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh បានពាំនាំការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ជូនចំពោះនាយករដ្ឋមន្ត្រីនៃបុរីវ៉ាទីកង់ លោកកាឌីណាល់ Parolin មកបំពេញទស្សនកិច្ចនៅវៀតណាម។

លោកអនុរដ្ឋមន្ត្រី Miroslaw Wachowski បានអះអាងថា សម្តេចប៉ាប់ Francis និងបុរីវ៉ាទីកង់តែងតែចង់ឱ្យទំនាក់ទំនងរវាងវៀតណាមនិងបុរីវ៉ាទីកង់មានការ អភិវឌ្ឍកាន់តែខ្លាំងឡើង បង្កើតលក្ខខណ្ឌសម្រាប់សហគមន៍កាតូលិកវៀតណាម រួមចំណែកជាវិជ្ជមានក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិ។ លោកអនុរដ្ឋមន្ត្រី Miroslaw Wachowski ក៏បានឯកភាពលើវិធានការជំរុញទំនាក់ទំនងរវាងភាគីទាំងពីរនាពេលខាងមុខ ជាពិសេសបង្កើនទំនាក់ទំនងជាប្រចាំរវាងភាគីទាំងពីរ និងរក្សាយន្តការពិគ្រោះយោបល់ដែលមានស្រាប់។

នាថ្ងៃដដែល អនុរដ្ឋមន្ត្រីការបរទេស លោក Ha Kim Ngoc និងអនុរដ្ឋមន្ត្រីបុរីវ៉ាទីកង់ លោក Miroslaw Wachowski បានធ្វើជាសហប្រធាននៃកិច្ចប្រជុំជុំទី ៩ នៃក្រុមការងារចម្រុះវៀតណាម -បុរីវ៉ាទីកង់។ ភាគីទាំងពីរបានឯកភាពថា ទំនាក់ទំនងវៀតណាម - បុរីវ៉ាទីកង់បច្ចុប្បន្នកំពុងអភិវឌ្ឍន៍យ៉ាងសកម្មពីមួយថ្ងៃទៅមួយថ្ងៃ៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top