• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញការអនុវត្តគម្រោងសាកល្បងក្នុងក្របខ័ណ្ឌ JETP រវាងវៀតណាមជាមួយសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស

នាថ្ងៃទី ៦ តុលា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានទទួលជួបលោក Tibor Stelbackzky បេសកជនពិសេសនៃសហភាពអឺរ៉ុប (EU) និងលោក Chris Taylor បេសកជនពិសេសរបស់ចក្រភពអង់គ្លេសទទួលបន្ទុកការអនុវត្តកិច្ចព្រមព្រៀងផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP)។
ឧបនាយករដ្ឋមន្ត្រី Tran Hong Ha ជាមួយលោក Tibor Stelbackzky បេសកជនពិសេសរបស់សហភាពអឺរ៉ុបស្តីពីការអនុវត្តកិច្ចព្រមព្រៀងផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (រូបថត៖ Van Diep/TTXVN)

ថ្លែងមតិក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានឲ្យដឹងថា រហូតមកដល់ពេលនេះ វៀតណាមបានអនុវត្តន៍ជំហានជាច្រើនក្នុងកិច្ចព្រមព្រៀង JEPT។ លោកឧបនាយករដ្ឋមន្ត្រីបានប្រកាសថា រដ្ឋាភិបាលវៀតណាមបានអនុម័តផែនការអភិវឌ្ឍន៍អគ្គិសនីជាតិដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០ ជាមួយនឹងទំហំធំសម្រាប់ថាមពលកកើតឡើងវិញ។

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានចាត់ទុកថា៖ អង្គភាពអាជីវកម្មនាំមុខគេរបស់ EU និងអង់គ្លេសអាចសហការជាមួយវៀតណាមអនុវត្តគម្រោងជាក់ស្តែង ដែលតាមរយៈនោះ រដ្ឋាភិបាលនៃភាគីទាំងពីរអាចរួមគ្នាដោះស្រាយការលំបាក និងឧបសគ្គដែលកើតមានឡើង។

 
ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ជាមួយលោក Chris Taylor បេសកជនពិសេសរបស់ចក្រភពអង់គ្លេសសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (រូបថត៖ Van Diep/TTXVN)

 បេសកជនពិសេសរបស់សហភាពអឺរ៉ុប និងចក្រភពអង់គ្លេសស្តីពី JETP បានចែករំលែកផែនការប្រមូលធនធានដ៏ទូលំទូលាយ ដើម្បីអនុវត្ត JETP ជាមួយនឹងគម្រោងជាក់ស្តែង; មានបំណងចង់ចូលរួមក្នុងយន្តការផ្លាស់ប្តូរតាមកាលកំណត់ និងទៀងទាត់ ដើម្បីផ្តល់ដំណោះស្រាយជាក់ស្តែង និងមានប្រសិទ្ធភាពក្នុងដំណើរការអនុវត្តនៅវៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្រុញទេសចរណ៍អាស៊ីអាគ្នេយ៍របស់ប្រទេសថៃ

ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្រុញទេសចរណ៍អាស៊ីអាគ្នេយ៍របស់ប្រទេសថៃ

អគ្គនាយកដ្ឋានទេសចរណ៍ថៃ (TAT) ទើបតែអនុវត្តយុទ្ធនាផ្សព្វផ្សាយថ្មីមួយដែលផ្តោតលើទីផ្សារសំខាន់ៗចំនួនប្រាំនៅអាស៊ីអាគ្នេយ៍ និងតំបន់ជុំវិញ រួមមាន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងតៃវ៉ាន់ (ចិន) ដោយមានគោលបំណងបង្កើនប្រាក់ចំណូល ៦.២% និងការកើនឡើង ៤.៣% នៃចំនួនភ្ញៀវទេសចរពីតំបន់អាស៊ានក្នុងឆ្នាំសារពើពន្ធ ២០២៧។

Top