នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីវៀតណាមលោក
Pham
Minh Chinh ប្រធានគណៈកម្មាធិការដឹកនាំរដ្ឋទទួលបន្ទុកសំណង់
គម្រោងសំខាន់ៗថ្នាក់ជាតិនៃវិស័យគមនាគមន៍ (គណៈដឹកនាំ)
បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី ១០ នៃគណៈដឹកនាំ។
អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា
ការអនុវត្តគម្រោងគមនាគមន៍ដ៏សំខាន់ៗគឺមានអត្ថន័យដ៏ធំធេងរួមចំណែកបញ្ចេញទុនវិនិយោគសាធារណៈ
ជំរុញកំណើនសេដ្ឋកិច្ចក្នុងលក្ខណ្ឌបច្ចុប្បន្ន
បើកលំហអភិវឌ្ឍន៍ថ្មីសម្រាប់តំបន់នានាដែលមានគម្រោង និងទូទាំងប្រទេសតាមអ័ក្សខាងជើង -
ខាងត្បូង និងខាងកើត - ខាងលិច។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា
ទំហំការងារដែលបានអនុវត្តន៍នៅឆ្នាំនេះគឺធំធេងណាស់ ហើយមានតម្រូវការខ្ពស់ ក្រសួង
ស្ថាប័ន និងវិនិយោគិនចាំបាច់ត្រូវសកម្មផ្ដោតសំខាន់លើការដោះស្រាយការលំបាក
ការជំពាក់ជំពិន ព្រមទាំងត្រួតពិនិត្យយ៉ាងតឹងរឹងនូវវឌ្ឍនភាព គុណភាព
ឆ្លើយតបនឹងផែនការដែលបានដាក់ចេញ។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួង ស្ថាប័ន តំបន់
និងអង្គភាពពាក់ព័ន្ធត្រូវខិតខំប្រឹងប្រែង៖
លើកកម្ពស់ការទទួលខុសត្រូវក្នុងការអនុវត្តមុខងារសាធារណៈ ធានាល្បឿនសាងសង់
ទាន់ពេលវេលា សំណង់ត្រូវមានគុណភាពល្អ បច្ចេកទេស សោភណ្ណភាព
និងបច្ចេកវិជ្ជាត្រូវល្អប្រសើរជាង ព្រមទាំងការពារបរិស្ថាន
រក្សាស្ថិរភាពជីវភាពរស់នៅ
ធានាសន្តិសុខសង្គមសម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងផងដែរ៕






