ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមអំពីសារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់កម្ពុជាលើកនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Nguyen Minh Vu បានអះអាងថា ដំណើរទស្សនកិច្ចនេះ មានអត្ថន័យលើគ្រប់វិស័យ ជាពិសេស ដំណើរទស្សនកិច្ចនេះបានប្រារព្ធឡើងក្នុង “ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា” ដើម្បីអបអរសាទរខួបលើកទី ៥៥នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ស្តីពីវិស័យសហប្រតិបត្តិការដែលត្រូវបានរំពឹងទុកបំផុតក្នុងដំណើរទស្សនកិច្ចលើកនេះ អនុរដ្ឋមន្ត្រីលោក Nguyen Minh Vu បានឲ្យដឹងថា៖ “វិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ គឺជាចំណុចលេចធ្លោក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយនឹងក្លាយជាចំណុចសំខាន់នៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី។ ក្នុងរយៈពេលកន្លងមក វិស័យនេះបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយទំហំពាណិជ្ជកម្មទ្វេភាគីទំនងជានឹងលើសពី ១០ ពាន់លានដុល្លារនៅឆ្នាំនេះ។ ការវិនិយោគរបស់វៀតណាមនៅកម្ពុជាបន្តនាំមុខសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រហូតដល់ជិត ៣ ពាន់លានដុល្លារ។ ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំនៃភាគីទាំងពីរនឹងពិភាក្សាអំពីវិធានការដើម្បីបង្កើនការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងពីរ ជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីបន្ថែមទៀត”៕