• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញការផ្ទេរប្រគល់បច្ចេកវិទ្យាតាមរយៈការវិនិយោគពីបរទេស

នារសៀលថ្ងៃទី ៧ ខែកញ្ញា នៅទីក្រុងហាណូយ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានសម្របសម្រួលជាមួយក្រសួងផែនការ និងវិនិយោគ រៀបចំសិក្ខាសាលា “ទាក់ទាញការវិនិយោគបរទេសលើវិស័យបច្ចេកវិទ្យាខ្ពស់ និងជំរុញខ្លាំងការផ្ទេរប្រគល់បច្ចេកវិទ្យា”។
សិក្ខាសាលា “ទាក់ទាញការវិនិយោគបរទេសលើវិស័យបច្ចេកវិទ្យាខ្ពស់ និងជំរុញខ្លាំងការផ្ទេរប្រគល់បច្ចេកវិទ្យា”

 

នេះជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងចំណោមសកម្មភាពជាបន្តបន្ទាប់បូកសរុបរយៈពេល ៣៥ ឆ្នាំ  ទាក់ទាញការវិនិយោគបរទេសនៅវៀតណាម កិច្ចប្រជុំបានដាក់ចេញទិសដៅថ្មីក្នុងការជំរុញការផ្ទេរប្រគល់បេច្ចេកវិទ្យាតាមរយៈការវិនិយោគបរទេស។ គិតត្រឹមបច្ចុប្បន្ននេះ  វៀតណាមមានគម្រោង វិនិយោគបរទេសជាង ៣៨ ពាន់គម្រោងដែលមានសុពលភាពដោយមានដើមទុនវិនិយោគចុះបញ្ជីជាង ៤៥៣ ពាន់លានដុល្លារអាមេរិក។

ក្នុងកិច្ចប្រជុំនេះ ប្រតិភូសុទ្ធតែបានអះអាងថាការទាក់ទាញការវិនិយោគបរទេសបានរួមចំណែកយ៉ាងធំធេងទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ រួមចំណែកបង្កើនសមត្ថភាពប្រគួតប្រជែងនៃខឿនសេដ្ឋកិច្ចវៀតណាម។ ក្នុងដំណាក់កាលថ្មី ដើម្បីទាញយកអត្ថប្រយោជន៍នៃបដិវត្តន៍ឧស្សាហកម្មទី ៤ ដោយមានកាលានុវត្តភាពផ្លាស់ប្តូរយ៉ាងខ្លាំងក្លាសេដ្ឋកិច្ចទៅជាគំរូកំណើនដោយផ្អែកលើផលិតភាព វឌ្ឍនភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ វៀតណាមបានកំណត់ថាវិទ្យាសាស្ត្រ និងនវានុវត្តន៍គឺជាជំហានលោតផ្លោះជាយុទ្ធសាស្ត្រដ៏សំខាន់បំផុត។ សហគ្រាសវិនិយោគបរទេសគឺជាកត្តាជំរុញសហគ្រាសក្នុងប្រទេសកែលម្អផលិតភាព ផ្លាស់ប្ដូរថ្មីបច្ចេកវិទ្យាតាមរយៈសម្ពាធប្រកួតប្រជែង និងអនុវត្តន៍គំរូផលិតកម្មថ្មីនៃសហគ្រាសវិនិយោគបរទេស ដើម្បីអភិវឌ្ឍន៍ និងសម្របខ្លួនទៅនឹងបរិបទនៃសកលភាវូបនីយកម្ម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ជនស៊ីវិលប៉ាឡេស្ទីនបាន​ស្លាប់ នៅពេលដែលអ៊ីស្រាអែលបន្តវាយប្រហារនៅតំបន់ហ្គាហ្សា

ជនស៊ីវិលប៉ាឡេស្ទីនបាន​ស្លាប់ នៅពេលដែលអ៊ីស្រាអែលបន្តវាយប្រហារនៅតំបន់ហ្គាហ្សា

យោងតាមអាជ្ញាធរសុខាភិបាលនៅតំបន់ហ្គាហ្សា ការវាយប្រហារតាមផ្លូវអាកាស និងការបាញ់រះរបស់អ៊ីស្រាអែលនាថ្ងៃទី ១០ ខែកុម្ភៈ បានបណ្តាលឲ្យជនស៊ីវិលប៉ាឡេស្ទីនចំនួន ៥នាក់បានស្លាប់។

Top