• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំនះពុះពារលើផលវិបាកនៃខ្យល់ព្យុះនិងទឹកជំនន់ ស្ដារលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងពេលឆាប់ៗ

លោកនាយករដ្ឋមន្ត្រីបានសម្រេចផ្តល់ជំនួយបន្ទាន់ចំនួន ១៤០ ពាន់លានដុង (ជាង ៥,៣ លានដុល្លារអាមេរិក) ពីទុនបម្រុងថវិកាមជ្ឈិមក្នុងឆ្នាំ ២០២៥ ដល់ខេត្ត Thai Nguyen, Cao Bang, Lang Son និង Bac Ninh ដើម្បីផ្តល់ជំនួយដល់ប្រជាជនឲ្យទាន់ ពេលវេលា និងជំនះពុះពារលើផលវិបាកដោយទឹកជំនន់។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដឹកនាំការងារជួយសង្គ្រោះ និងជំនះពុះពារផលវិបាកនៃទឹកជំនន់ដែលបណ្តាលឱ្យទឹក​ជំនន់ និង​លើក​ទឹក​ចិត្ត​ប្រជាជន​ក្នុងតំបន់។ រូបថត៖ Duong Giang – VNA

នាថ្ងៃទី ៨ តុលា អញ្ជើញចុះពិនិត្យស្ថានភាពខ្យល់ព្យុះនិងទឹកជំនន់នៅសង្កាត់ Phan Dinh Phung ខេត្ត Thai Nguyen នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានផ្ញើសេចក្ដីសួរសុខទុក្ខនិងរំលែកទុក្ខដល់ក្រុមគ្រួសាររបស់ជនរងគ្រោះ; បញ្ជាឲ្យបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធ សហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីពន្លឿនដំណើរការជម្នះពុះពារលើផលវិបាកនៃគ្រោះធម្មជាតិ ហើយស្ដារលំនឹង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិក្នុងរយៈពេលដ៏ខ្លីបំផុត។ ជាពិសេស លោកនាយករដ្ឋមន្ត្រី ស្នើឱ្យចាត់វិធានការ បន្ទាន់ ដើម្បីការពារ ទប់ទល់នឹងគ្រោះទឹកជំនន់ តាមកម្រិតប្រកាសអាសន្ន ដោយ ផ្តោតលើការពិនិត្យឡើងវិញនូវតំបន់ដែលត្រូវជន់លិចជ្រៅ តំបន់ដែលប្រឈមនឹង ហានិភ័យនៃការរអិលបាក់ដី និងទឹកជំនន់ ដើម្បីម្ចាស់ការផ្លាស់ទីនិងជម្លៀស ប្រជាពលរដ្ឋ (ជាពិសេសមនុស្សចាស់ កុមារ និងក្រុមងាយរងគ្រោះ) ចេញពីតំបន់ គ្រោះថ្នាក់ ធានាសុវត្ថិភាពអាយុជីវិតប្រជាពលរដ្ឋជាអាទិភាពចម្បងនិងសំខាន់បំផុត។
លោកនាយករដ្ឋមន្ត្រីបានសម្រេចផ្តល់ជំនួយបន្ទាន់ចំនួន ១៤០ ពាន់លានដុង (ជាង ៥,៣ លានដុល្លារអាមេរិក) ពីទុនបម្រុងថវិកាមជ្ឈិមក្នុងឆ្នាំ ២០២៥ ដល់ខេត្ត Thai Nguyen, Cao Bang, Lang Son និង Bac Ninh ដើម្បីផ្តល់ជំនួយដល់ប្រជាជនឲ្យទាន់ ពេលវេលា និងជំនះពុះពារលើផលវិបាកដោយទឹកជំនន់៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រីស្នើឱ្យផ្ដោតលើការការពារ ទប់ទល់ទឹកជំនន់ និងការរអិលបាក់ដីនៅភាគខាងជើង

នាយករដ្ឋមន្ត្រីស្នើឱ្យផ្ដោតលើការការពារ ទប់ទល់ទឹកជំនន់ និងការរអិលបាក់ដីនៅភាគខាងជើង

លោកនាយករដ្ឋ មន្ត្រី បានបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យប្រើគ្រប់វិធានការ ចុះទៅកាន់តំបន់ដែលត្រូវ ទឹកជន់លិចជ្រៅ ដើម្បីផ្តល់ស្បៀងអាហារ និងជំនួយដល់គ្រួសារដែលប្រឈមនឹង ហានិភ័យអត់ឃ្លាន ដាច់ខាតមិនត្រូវឱ្យប្រជាពលរដ្ឋឃ្លាន ឬស្រេកឡើយ។

Top